វាសនា/គីតូ៖ បុរសដែលបានផ្សំផ្គុំបានជាគូស្នេហ៍វ័យចំណាស់បំផុតក្នុងលោកបានលាចាកលោកហើយនៅអាយុ១១០ឆ្នាំ ដោយបន្សល់ទុកប្រពន្ធអាយុ១០៤ឆ្នាំដែលលោកតាបានរៀបការជាមួយតាំងពីឆ្នាំ១៩៤១។
ហ្ស៊ូលីអូ សេសា ម៉ូរ៉ា តាព្យា បានស្លាប់នៅផ្ទះរបស់លោកនៅក្នុងទីក្រុងគីតូ ប្រទេសអេក្វាទ័រ កាលពីថ្ងៃ២២តុលា ដោយទុកអោយប្រពន្ធវ័យ១០៤ឆ្នាំ លោកយាយ វ៉ាល់ដ្រាមីណា នៅតែឯង។
អ្នកទាំងពីរត្រូវបានអង្គការឯតទគ្គកម្មពិភពលោក Guinness World Recordចាត់ទុកជាគូស្នេហ៍អាយុច្រើនបំផុតកាលពីខែសីហាឆ្នាំ២០២០។

ហ្ស៊ូលីអូ សេសា ម៉ូរ៉ា តាព្យា និង លោកយាយ វ៉ាល់ដ្រាមីណា ជាប់ជាប្តីប្រពន្ធអាយុច្រើនបំផុតកាលពីខែសីហា
អ្នកទាំងពីរ មានកូន៥នាក់ (កូនច្បងក៏បានស្លាប់បាត់ទៅហើយដែរ) មានចៅ១១នាក់ និងចៅទួត២១នាក់ ព្រមទាំងចៅលួត៩នាក់។
គូស្នេហ៍អាយុច្រើនបំផុតពីមុន គឺប្តីប្រពន្ធជប៉ុនម៉ាសាអុ ម៉ាតស៊ូម៉ូតុ(Masao Matsumoto) និងម៉យ៉ាកុ សូណូដា( Miyako Sonoda) ដែលបានរៀបការនៅឆ្នាំ១៩៣៧និងរស់នៅអាមួយគា្នបាន៨០ឆ្នាំ៕
