មនុស្សចាស់ដែលទទួលវ៉ាក់សាំងពីសាកលវិទ្យាល័យអក់ស្វតពិតជាទទួលបានការការពារពីកូវីដ១៩ ហើយដូសដំបូងអាចរួចរាល់មុនបុណ្យណូអែល

ប្រែសម្រួល : កញ្ញាដាលីស ៖ ការស្រាវជ្រាវមួយបានបង្ហាញថា វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩របស់សាកលវិទ្យាល័យអក់ស្វត បង្កឱ្យមានប្រតិកម្មភាពស៊ាំ “ខ្លាំងក្លា” ចំពោះមនុស្សវ័យចំណាស់។

វាបានបង្ហាញថាក្រុមដែលមានហានិភ័យខ្ពស់បំផុតក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងការស្លាប់ពីកូវីដ១៩ អាចត្រូវបានការពារ ប្រសិនបើបានចាក់វ៉ាក់សាំងពិសោធន៍។ លទ្ធផលនៃការសាកល្បងបង្ហាញថា វ៉ាក់សាំងដែលកំពុងត្រូវបានផលិតទ្រង់ទ្រាយធំដោយក្រុមហ៊ុន AstraZeneca បានជំរុញឱ្យមានការបញ្ចេញអង្គបដិប្រាណនិងកោសិកា T ដែលប្រឆាំងនឹងកូវីដ១៩ចំពោះមនុស្សចាស់អាយុលើស ៥៥ ឆ្នាំឡើងទៅ។

ខណៈដែលលទ្ធផលនេះមិនបង្ហាញថាវ៉ាក់សាំងនឹងមានប្រសិទ្ធភាពក្នុងការការពារពីការឆ្លងកូវីដ១៩ វាជាភស្ដុតាងដែលជួយជំរុញឱកាសរបស់វ៉ាក់សាំង។

ការស្រាវជ្រាវពីមុនបានបង្ហាញថា វ៉ាក់សាំងបច្ចុប្បន្ន ដែលជាវ៉ាក់សាំងឈានមុខគេលើពិភពលោក អាចជំរុញឱ្យមានប្រតិកម្មភាពស៊ាំចំពោះមនុស្សវ័យក្មេង ដែលមិនសូវទទួលរងផលប៉ះពាល់ពីជំងឺនេះ។

បច្ចុប្បន្នវ៉ាក់សាំងនេះកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាលលើមនុស្សរាប់ម៉ឺននាក់នៅជុំវិញពិភពលោកដើម្បីវាយតម្លៃថាតើវាមានប្រសិទ្ធភាពក្នុងសេណារីយ៉ូពិតជាក់ស្តែងដែរឬអត់។ នៅក្នុងការសិក្សាទាំងនេះ គេបានចាក់វ៉ាក់សាំងមួយដូសដល់មនុស្ស បន្ទាប់មកអ្នកស្រាវជ្រាវរង់ចាំឱ្យពួកគេឆ្លងមេរោគដោយធម្មជាតិសិន ហើយពិនិត្យមើលថាតើវ៉ាក់សាំងជោគជ័យក្នុងការការពារពីជំងឺឬអត់។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាវ៉ាក់សាំងនេះអាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះហើយគ្រោងនឹងចាប់ផ្តើមលក់នៅនិទាឃរដូវឆ្នាំ ២០២១ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោកម៉ាត់ ហានខុកកាលពីថ្ងៃចន្ទទី២៦តុលាមិនបានបដិសេធលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនអង់គ្លេសដែលងាយរងគ្រោះបំផុតមុនថ្ងៃបុណ្យណូអែលនោះទេ ចំពេលមានការអះអាងថា បុគ្គលិក NHS អាចទទួលបាននូវថ្នាំបង្ការនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត៕ ដោយ ៖ កញ្ញាដាលីស

វ៉ាក់សាំងពិសោធន៍របស់សាកលវិទ្យាល័យអុកស្វាតការពារមនុស្សចាស់ពីកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...