ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅព្រឹកនេះ អង្គការសង្គមស៊ីវិលមួយចំនួន បានជួបជុំគ្នានៅក្នុងអង្គសន្និសីទ ថ្នាក់ជាតិស្តីពីអភិបាលកិច្ចដីធ្លី និង ធនធានធម្មជាតិ លើកទី១៣ ។
អង្គសន្និសីទនេះ មានការចូលរួមពីអង្គការសង្គមស៊ីវិលជាច្រើនដែលកំពុងតែធ្វើការទាក់ទងនឹងបញ្ហាដីធ្លី នៅក្នុងប្រទេស ។
បញ្ហាដីធ្លីគឺជាចំណុចក្រៅមួយនៅក្នុងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែយក ចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហានេះផងដែរ ហើយរាជរដ្ឋាភិបាលថ្មីៗនេះ បានសម្រេចចិត្តកាត់ខ្វៀលដីធ្លីមួយចំនួន ចេញពីតំបន់ត្រូវកំណត់ជាតំបន់អភិរក្ស និង ការពារ ដោយសារតែដីទាំងនោះត្រូវបានសិក្សានិងកំណត់ថា ប្រជាពលរដ្ឋបានរស់នៅនឹង អាស្រ័យផលយូរ។៕/R