សាលា​មធ្យម​វិចិត្រសិល្បៈ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរួម​ជំនាញ​ជាច្រើន


​ដោយៈ ជា សីហៈ/ភ្នំពេញៈសាលា​តូរ្យតន្ត្រី របាំ ល្ខោន សៀក និង សិល្បៈ​សូន្យ​រូប នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​នៃ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានធ្វើការ​ជ្រើសរើស​សិស្ស​ចូល​សិក្សា​នៅក្នុង​ឆ្នាំ​សិក្សា ២០២០ ដល់ ២០២១ ដោយ​ឥត​បង់ថ្លៃ ។

​យោងទៅតាម​សេចក្តីជូនដំណឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​រស្មី​កម្ពុជា​បាន ទទួល បាន​ឲ្យ​ដឹងថា នៅ​សាលា​ជំនាញ​សិល្បៈ​ទាំងនេះ សិស្ស ឫ អាណាព្យាបាល​ដែល​ចាប់ អារម្មណ៍​អាច​និង​ជ្រើសរើស​មុខជំនាញ​សិល្បៈ​ជាច្រើន​ដែល​រួមមាន​តាំងពី អ​យ៉ៃ ចម្រៀង​ជា​ពួក ចម្រៀង​បុរាណ ឧ​ប​ករណី​តន្ត្រី​តាំងពី​វី​យូ​ឡុង វី​យូ​ឡា ស្រឡៃ ទ្រអ៊ូ ទ្រសោ គងតូច គងធំ តាខេ រនាតឯក រនាតធុង … ហើយ​នៅ​ជំនាញ​របាំ​បុរាណ ប្រពៃណី និង ល្ខោនខោល ល្ខោននិយាយ យីកេ បាសាក់ ។​ល​។

​អាណាព្យាបាល​អាច​នឹង​មក​ទទួល​ពាក់​ស្នើសុំ​ចូលរៀន ចាប់ពី​ថ្ងៃទី ២១ ខែ តុលា តទៅ ហើយ និង ទទួល​ពាក្យ​ចាប់ពី ថ្ងៃទី ១៣ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ហើយ​កាលបរិច្ឆេទ​ប្រឡង​ចូលរៀន​វិញ គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ដដែល៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...