អភិបាល​រាជធានី​ដឹកនាំ​កម្លាំង​លាង​​សំអាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​បុរី​ត្រពាំង​ថ្លឹង ក្រោយពី​លិច​លង់​​ជំនន់​ទឹកភ្លៀង​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​ក្រោយពី​មាន​វិធានការ​ក្នុងការ​បូមទឹក​ចេញពី​បុរី​ពិភពថ្មី​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ ឃើញថា​មកដល់​
​ពេល​​នេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ​។ ខណៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​សរុប លាង​សម្អាត​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើម​នៅក្នុង​បុរី​នេះ​ឱ្យ​ស្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផងដែរ ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចការងារ​ដឹកនាំ​បញ្ជា​ដោយផ្ទាល់​នៅក្នុង​បុរី​ត្រពាំង​ថ្លឹង​គម្រោង​ទី​២ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៤ សង្កាត់​ចោមចៅ​ទី​១ នា​ព្រឹក​ថ្ងៃទី ២៧ ខែតុលា​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី រួមជាមួយ​កម្លាំង​ពាក់ព័ន្ធ ដែលមាន​ទាំង​កង​ទាហាន​ផងដែរ​នោះ​​បាន​រួមគ្នា លាង​សំអាត​ភូមិដ្ឋាន​មួយ​នេះ ដើម្បីអោយ​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ក្រោយពី​ទឹកជំនន់​បាន​លិចលង់​លំនៅដ្ឋាន​របស់​ពួកគាត់​អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ឃួ​ង​ស្រេង ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាននិងកំពុង​ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី​គម្រោង​ទី​២​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤​ទាំងអស់ ចូលរួម​សហការ​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​សម្អាត​និង​ស្ដារឡើងវិញ​នូវ​ភក់ ទឹកស្អុយ​ដែលមាន​នៅលើ​ដងផ្លូវ​ក្រោយ​។​

គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ពោលគឺ​កាលពី​ជាង​១០​ថ្ងៃ​កន្លង​នេះ ពោលគឺ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នាច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បានធ្វើ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួលរង​ការលិចលង់​និង​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​១​ម៉ឺន​គ្រួសារ បានទទួល​រង​នូវ​ផលប៉ះពាល់​នៃ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ។


​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​នេះ​ក៏បាន​ទទួលរង​​​​​នូវ​​​ការលិចលង់​លំនៅឋាន​របស់​ពួកគាត់​យ៉ាង​ធ្ងន់​ចំនួន​ប្រមាណ​១០០០​ល្វែង ក្នុង​ចំ​ណោ​យ​ខ្នង​ផ្ទះ​៣១១៣​ល្វែង ។ ក្នុងស្ថានភាព​បែបនេះ លោក​ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរ​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី និង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត​ធ្វើការ​ទប់ និង​បូមទឹក​ចេញពី​ក្នុង​បុរី​ខាងលើនេះ​អោយអស់ ហើយ​ក្រោយ​មាន​វិធាន​​ការ​​​​​ក្នុងការ​បូមទឹក​ចេញពី​បុរី​ពិភពថ្មី​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចម​ចៅ​ទី​១​នេះ ឃើញថា​មកដល់ពេលនេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​លាង​សម្អាត​ឲ្យ​អស់​កាកសំណល់​និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើម​នៅក្នុង​បុរី​នេះ​ឱ្យ​ស្អាត ចាប់ពីពេលនេះ​តទៅ តប​ទៅ​ការសន្យា​របស់ លោក​ឃួ​ង ស្រេង ខណៈដែល​លោក​ដឹកនាំ​អាជ្ញាធរ​ដែនដី​និង​មន្ទីរជំនាញ​ចុះ​ពិនិត្យមើល​ស្ថានភាព ប្រឡាយ​បង្ហូរទឹក​ទួល​ពង្រ រហូតដល់​បុរី​ត្រពាំង​ថ្លឹង​ខាងលើ ដើម្បី​រក​គ្រប់​មធ្យោបាយ​កុំអោយ​មានការ​លិចលង់​ទៀត កាលពី​ល្ងាច​ថ្ងៃទី​១៩​តុលា​ឆ្នាំ​២០២០​កន្លងមកនេះ ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular