Home ព័ត៌មានអន្តរជាតិ យ៉ាប់​ហើយ​ចិន...

យ៉ាប់​ហើយ​ចិន អាម៉េរិក​និង​ឥណ្ឌា​កំពុង​ពិភាក្សា​គ្នា​អំពី​ការបង្កើន​កិច្ច​កិច្ចសហការ​យោធា​ដើម្បី​ប្រឆាំង​ចិន​

​វាសនា​/​ញូ​វ ដេល្លី​៖ ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ឥណ្ឌា​កាលពី​២៦​និង​២៧​តុលា ក្នុង​ដំណើរ​ទស្សនកិច្ច​៤​ប្រទេស​នៅ​អាស៊ី​របស់​លោក​ដើម្បី​កៀរគរ​កម្លាំង​​និង​ខិតខំ​ពន្យល់​អោយ​គេ​ជឿ​អំពី​ការ​គំរាម​របស់​ចិន​និង​ចុង​ក្រោយ​លក់​អាវុធ​។​

​លោក​ផ​ម​ផេវ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ នឹង​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី នៅ​ថ្ងៃ​អង្គារ​ទី​២៧​តុលា ចំ​ពេល​ភាព​តានតឹង​កើន​ឡើង​រវាង​ឥណ្ឌា​​និង​ចិន​អំពី​ជម្លោះព្រំដែន​នៃ​មហាអំណាច​អាស៊ី​ទាំង​ពីរ​។​

​កាលពី​ថ្ងៃ​២៦​តុលា លោក​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក បាន​ពិភាក្សា​ជាមួយ​សម​ភាគី​ឥណ្ឌា ដែល​ក្រោយមក​បាន​សរសេរ​បង្ហោះ​ថា​ទំនាក់ទំនង​រវាង​សម្ពន្ធមិត្ត​ថ្មីថ្មោង​ទាំងពីរ​មាន​«​ការរីកចំរើន​ខ្លាំង​​នៅ​គ្រប់​វិស័យ​»​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​ក៏​បាន​និយាយថា អ្នកការទូត​ទាំងពីរ​បាន​ពិភាក្សា​អំពី​«​បញ្ហា​សន្តិសុខ​តំបន់​» និង​កិច្ចសហការ​គ្នា​អំពី​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដែល​កំពុង​វាយប្រហារ​ប្រទេស​ទាំង​ពីរ​​ខ្លាំង​បំផុត​។​

​លោក​ផ​ម​ផេវ និង​អ៊ី​ស​ភើ ក៏​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ ដែល​ក្នុងអំឡុង​ក្នុង​ពិភាក្សា​ឥណ្ឌា​អាច​លើកឡើង​អំពី​សេចក្តីត្រូវការ​គ្រឿង​បរិក្ខា​ប្រឆាំង​អាកាស​​ធាតុ​ត្រជាក់​របស់​អាម៉េរិក ចំ​ពេល​ឥណ្ឌា​បញ្ជូន​កម្លាំង​រាប់ម៉ឺន​នាក់​ទៅ​កាន់​តំបន់​ព្រំដែន​ហេមពាន្ត​ជាប់​ជាមួយ​ចិន​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​

​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ទាំង​ពីរ​ត្រូវ​រំពឹងថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការចែករំលែក​ព័ត៌មាន​ចារកម្ម​អំពី​ទីតាំង​ភូមិសាស្ត្រ​និង​ផែនទី ដែល​នឹង​បើកផ្លូវ​អោយ​អាម៉េរិក​​បញ្ជូន​បច្ចេកវិទ្យា​កាំជ្រួច​ទំនើប​មកកាន់​ឥណ្ឌា​។​

​លោក​អ៊ី​ស​ភើ ក៏​នឹង​ពិភាក្សា​ជាមួយ​ឥណ្ឌា​ដើម្បី​រក​វិធី​បង្កើន​កិច្ចសហការ​រវាង​កង​កម្លាំងយោធា​នៃ​ប្រទេស​ទាំង​ពីរ​។​វា​អាច​រួម​មាន​ការចែករំលែក​ព័ត៌មាន​ចារកម្ម បង្កើន​សមយុទ្ធ​យោធា​រួមគ្នា ការលក់​​អាវុធ ដែល​អាច​មាន​បញ្ចូល​យន្តហោះ F-18​របស់​អាម៉េរិក​។​

​បន្ទាប់​ពី​ឥណ្ឌា លោក​ផ​ម​ផេវ នឹង​បន្ត​ទៅ​ស្រីលង្កា ម៉ាល់​ឌី​វ និង​ឥណ្ឌូនេស៊ី ដែល​ប្រទេស​ទាំងនេះ​សុទ្ធតែ​ជា​មាន​តួនាទី​សំខាន់​នៅក្នុង​ចរាចរណ៍​នៅ​មហាសមុទ្រ​ឥណ្ឌា កន្លែង​ដែល​ចិន​មាន​ឥទ្ធិពល​៕

ផ​ម​ផេវ និង​សម​ភាគី​ឥណ្ឌា នៅ​ក្រុង​ញូ​វ ដេល្លី កាលពី​ថ្ងៃ​២៦​តុលា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...