Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីត...

ប្រធានាធិបតីតួកគីអំពាវនាវឱ្យធ្វើពហិការទំនិញបារាំងនិងចោទអឺរ៉ុបថាប្រព្រឹត្តដាក់ប្រជាជនមូស្លីមដូចរបៀបដែលខ្លួនប្រព្រឹត្តដាក់ជនជាតិជ្វីហ្វមុនសង្គ្រាមលោកលើកទី២

ប្រែសម្រួល : កញ្ញាដាលីស៖ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បានអំពាវនាវឱ្យធ្វើពហិការទំនិញបារាំងនិងប្រៀបធៀបការប្រព្រឹត្តរបស់អឺរ៉ុបទៅលើជនមូស្លីមទៅនឹងរបៀបដែលពួកគេបានប្រព្រឹត្តលើជនជាតិជ្វីហ្វនៅមុនសង្គ្រាមលោកលើកទី២។

លោកអឺដូហ្គានបានចាត់ទុកពួកមេដឹកនាំអឺរ៉ុបជា “ពួកហ្វាស៊ីស” និង “មានទំនាក់ទំនងនៅក្នុងខ្សែសង្វាក់នៃពួកណាស៊ីនិយម” ខណៈដែលគាត់និយាយថា ប្រជាជនមូស្លីមនៅទ្វីបនេះឥឡូវនេះក្លាយជាប្រធានបទនៃយុទ្ធនាការកាត់ទោសក្រៅផ្លូវច្បាប់ស្រដៀងទៅនឹងការប្រឆាំងនឹងពួកជ្វីហ្វនៅអឺរ៉ុបមុនសង្គ្រាមលោកលើកទី ២ ។

នេះគ្រាន់តែជាការវាយប្រហារចុងក្រោយពីបុរសខ្លាំងមេដឹកនាំតួកគីប៉ុណ្ណោះបន្ទាប់ពីគាត់បានចំណាយពេលចុងសប្តាហ៍និយាយវាយប្រហារលើប្រធានាធិបតីបារាំងលោកអេមម៉ានូអែល ម៉ាក្រុងជុំវិញជំហរដ៏តឹងរ៉ឹងរបស់គាត់ទៅលើពួកអ៊ីស្លាមជ្រុលនិយម។

ថ្លែងក្រោយពេលគ្រូបង្រៀនជនជាតិបារាំងម្នាក់ត្រូវគេកាត់ក្បាលដោយសារតែបង្ហាញរូបតុក្កតារបស់ព្យាការីម៉ូហាម៉េតក្នុងថ្នាក់រៀនរបស់គាត់ លោកម៉ាក្រុងបាននិយាយការពាររូបតុក្កតានោះ ហើយចោទប្រកាន់ “ពួកអ៊ីស្លាមជ្រុលនិយម” ថាព្យាយាមលួចអនាគតរបស់ប្រជាជនបារាំង។

លោកម៉ាក្រុងក៏ហៅសាសនាអ៊ីស្លាមថាជា “សាសនាកំពុងមានវិបត្តិ” ផងដែរ ហើយបានសន្យាថានឹងបង្កើតច្បាប់ថ្មីដើម្បីបង្ក្រាបអ្វីដែលគាត់ហៅថា “ការបំបែកខ្លួនរបស់ពួកអ៊ីស្លាមជ្រុលនិយម” ដែលគាត់និយាយថាបានបង្កើត “វប្បធម៌ស្របគ្នាមួយ” នៅប្រទេសបារាំង។

ចំណាត់ការនេះបានញ៉ាំងឱ្យមានការជជែកអំពី “ការបង្ក្រាបលើបុគ្គលនិងក្រុមមូស្លីម” នៅប្រទេសបារាំង និងបង្កកំហឹងពេញពិភពអ៊ីស្លាម។

ក្រោយការវាយប្រហារដោយពាក្យសម្តីកាលពីចុងសប្តាហ៍ទៅលើលោកម៉ាក្រុង លោកអឺដូហ្គានបានបង្កើនវោហាសាស្ត្រកាលពីថ្ងៃចន្ទទី២៦តុលា ដោយអំពាវនាវឱ្យមេដឹកនាំអឺរ៉ុប “បញ្ចប់” នូវអ្វីដែលគាត់ហៅថា របៀបវារៈ “ប្រឆាំងអ៊ីស្លាម” របស់លោកម៉ាក្រុង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...