ដោយៈសុផល/ភ្នំពេញ៖យោងទៅតាមការសិក្សាស្រាវជ្រាវធ្វើឡើងនៅប្រទេស ស្វីស និងត្រូវបានបោះពុម្ពផ្សាយដោយព្រឹត្តិបត្រផ្នែកវិទ្យាសាស្រ្តបរិស្ថាននិងបច្ចេកវិទ្យានៃសង្គមគីមីសាស្ត្រសហរដ្ឋអាមេរិក(American Chemical Society)កាលឆ្នាំ២០០៦ បាន ឱ្យដឹងថាទោចក្រយានយន្តបញ្ចេញនូវសារធាតុអ៊ីដ្រូកាបូនប្រមាណជាង១៦ដងសារ ធាតុកាបូនម៉ូណូអុកស៊ីតប្រមាណជាង៣ដងនិង សារធាតុពុលក្នុងអាកាសដទៃទៀត ដែលមានគម្លាតមិនសមាមាត្រច្រើនជាងរថយន្តអ្នកដំណើរ។សារធាតអ៊ីដ្រូកាបូនដែ លបញ្ចេញដោយទោចក្រយានយន្តកង់ពីរនេះមានភាពទាក់ទងទៅនឹងការកើនឡើ ង នៃកម្តៅផែនដី និងត្រូវបានសង្ស័យថាបង្កនូវជំងឺមហារីកដែលធ្វើឱ្យ ប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពមនុស្សជាតិ។
រឿងចាំបាច់ដែលត្រូវធ្វើនៅពេលនេះគឺការផ្លាស់ប្តូរទៅរកការប្រើប្រាស់ទោចក្រយានយន្តដែលយកចិត្តទុកដាក់ទៅលើបរិស្ថាននិងមិនប៉ះពាល់ដល់សុខភាពមនុស្សជាតិ។ ទោចក្រយានយន្តដែលប្រើប្រាស់អគ្គិសនី គឺជាចម្លើយតែមួយគត់ ហើយក្រុមហ៊ុនOYIKAគឺមានដំណោះស្រាយមួយដើម្បីកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី(e-motorbike)។
OYIKAគឺជាក្រុមហ៊ុនដែលត្រូវបានវិនិយោគដោយក្រុមបណ្តាក់ ទុនរួមរបស់ប្រទេស សិង្ហបុរី ហើយបានចាប់ផ្តើមធ្វើឱ្យគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ ថាមពលអាគុយ សំរាប់ទោចក្រយានយន្តលេចជារូបរាងឡើងនៅឆ្នាំ២០១៨។ ក្រុមហ៊ុន OYIKA បាន ចូលមកព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០១៩ និង ត្រូវបានដឹកនាំដោយលោកប្រធាន Carl Wong ។
ជាមួយនឹងគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយក្រុមហ៊ុនOYIKAអនុញ្ញាតឱ្យ អ្នកជិះទោចក្រយានយន្តអគ្គិសនីផ្លាស់ប្តូរអាគុយដែលអស់ថាមពលជាមួយនឹងអាគុយមួយដែលបានសាកពេញនៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗ។ជំនួសឱ្យការចាក់ សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈនៅពេលដែលទោចក្រយានយន្តអស់សាំង អ្នកជិះ អាចប្តូរអាគុយនៅតាមស្ថានីយ៍ផ្លាស់ប្តូរអាគុយនីមួយៗបាន។ការដាក់ឱ្យប្រើប្រាស់ ថាមពលអាគុយចាប់ផ្តើមជំនួសឱ្យការចាក់សាំង។ វាក៏មានតម្លៃថោកជាង សាំងផង ដែរ។
ហេតុអ្វីដែលត្រូវធ្វើការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយ? ពីព្រោះយើងបានគិតពីក្តី បារម្ភជាច្រើនទាក់ទងទៅនឹងការធ្លាក់ចុះនៃគុណភាពអាគុយនិងការទិញអាគុយដែលមានតម្លៃថ្លៃដែលជាឧបសគ្គក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី។ ដំណោះស្រាយរបស់ក្រុមហ៊ុន OYIKA នឹង ដោះស្រាយនូវក្តីកង្វល់ទាំងអស់នេះ។
គេឃើញមានយានយន្តដែលបានចុះបញ្ជីជាង៥លានគ្រឿង ដែល៨៥ភាគរយគឺជាទោចក្រយានយន្តហើយតិចជាង០.១% ដែលប្រើប្រាស់ថាមពលអគ្គិសនី។ យោងទៅតាមតួលេខរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅឆ្នាំ២០១៩យានយន្តជាង៦៤០.១៨៣ ត្រូវបានចុះបញ្ជី ហើយទោចក្រយានយន្តមាន៥៣១.២៦៩។ ដូច្នេះ ការណែនាំឱ្យប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី គឺជាមធ្យោបាយដ៏ឆាប់រហ័សមួយក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពុលនៃយានយន្ត។
ផ្ទុយពីជំនឿដែលពេញនិយមនាពេលបច្ចុប្បន្ន ប្រសិនបើគំនិតក្នុងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយត្រូវបានចាប់ផ្តើមទូលំទូលាយ នោះទោចក្រយានយន្តអគ្គិសនីអាចនឹងមានតម្លៃថោកជាងទោចក្រ យានយន្តបែបប្រពៃណីដែលប្រើប្រាស់ចំហេះនៅខាងក្នុង (internal combustion engine: ICE) ។ ឧទាហរណ៍៖ អ្នកជិះមិនចាំបាច់ចំណាយប្រាក់ក្នុងការទិញអាគុយសំរាប់ទោចក្រយានយន្តអគ្គិសនី ជាមុនឡើយ ដែលមានតម្លៃប្រហែលជា ៥០% ឬច្រើនជាងតម្លៃសរុបរបស់ទោចក្រយានយន្ត។ ទោចក្រយានយន្តអគ្គិសនីមិនត្រឹមតែមានតម្លៃថោកដោយមិនចាំបាច់ទទួលឧបត្ថម្ភធនពីរដ្ឋាភិបាលនោះទេ ហើយវាអាចនឹងប្រកួតប្រជែងជាមួយនឹងការប្រើប្រាស់សាំងដែលត្រូវបានឧបត្ថម្ភធនដោយរដ្ឋដូចជាករណីនៅប្រទេសឥណ្ឌូនេស៊ី។
ក្រុមហ៊ុន OYIKA បានសហការជាមួយនឹងម៉ាកទោចក្រយានយន្តអគ្គិសនីនៅក្នុងស្រុក និង បានផ្លាស់ប្តូរ ទោចក្រយានយន្តរបស់ពួកគេទៅជាទោចក្រយានយន្តឆ្លាតវៃ ដោយផ្គួបផ្សំវាជាមួយនឹងអាគុយឆ្លាតវៃ ដែលអាចយកតាមខ្លួនបានរបស់ក្រុមហ៊ុន OYIKA បណ្តាញនៃស្ថានីយ៍សាកអាគុយនានានិងកម្មវិធីAppទូរស័ព្ទចល័ត។ក្រុមហ៊ុនOYIKA បានជួយដល់ឧស្សាហកម្មទោចក្រយានយន្តអគ្គិសនីក្នុងស្រុក និង ដៃគូទោចក្រយានយន្តរបស់ខ្លួន។ឥឡូវនេះ ក្រុមហ៊ុន OYIKA ផ្តល់នូវការផ្លាស់ប្តូរអាគុយជាមួយដៃគូទោចក្រយានយន្តអាគុយរបស់ខ្លួន ដោយធ្វើការបង់ប្រាក់នៅពេលដែលចេញដំណើរតែប៉ុណ្ណោះ (pay-as-you-go) សំរាប់ការធ្វើដំណើរជិតៗការជួលប្រចាំថ្ងៃប្រចាំសប្តាហ៍ និងប្រចាំខែ។ សូមគិតថាវាដូចជាគម្រោងទូរស័ព្ទចល័តដែលយើងត្រូវបង់ប្រាក់ជាមុនក្នុងការប្រើប្រាស់។
លោក Carl បានមានប្រសាសន៍ថា «យើងបានចាប់ផ្តើមដោយមានស្ថានីយ៍ចំនួន ១០ នៅរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយបានផ្តល់ដល់អ្នកជិះនូវគម្រោងបង់ប្រាក់ក្នុងតម្លៃ ៦៩ ដុល្លារក្នុង១ខែ ដោយផ្តល់ជូននូវទោចក្រយានយន្តអគ្គិសនីមួយគ្រឿង និង គម្រោងផ្លាស់ប្តូរអាគុយ សំរាប់ការធ្វើដំណើរចម្ងាយ ១៥០០ គីឡូម៉ែត្រ ក្នុង១ខែ» ។
«និយាយឱ្យត្រង់ ការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយវាដំណើរការទៅមិនរលូនពេកនោះទេ។ ពីព្រោះមនុស្សភាគច្រើននៅស្រឡាញ់ចូលចិត្ត ទោចក្រយានយន្តដែលបញ្ចេញចំហេះខាងក្នុងរបស់ពួកគេ ហើយពួកគេនៅមិនទាន់ទុកចិត្តទៅលើទោចក្រយានយន្តអគ្គិសនី។ដូច្នេះយើងបានចាប់ផ្តើមនូវGo2 ដែលជាសេវាកម្មធ្វើដំណើរដោយការចែករំលែក ដែលជាគម្រោងបង់ប្រាក់នៅពេលចេញដំណើរតែប៉ុណ្ណោះ ហើយមិនតម្រូវឱ្យមានកិច្ចសន្យា មិនមានការបង់ប្រាក់ជាមុននិងប្រាក់កក់ឡើយ។យើងចាប់ផ្តើមវានៅខែឧសភាឆ្នាំនេះដែលការចាប់ផ្តើមនេះមានចំណុចវិជ្ជមានជាច្រើនហើយយើងមានបំណងបង្កើនឱ្យមានការប្រើប្រាស់វាច្រើនជាងនេះនៅឆ្នាំក្រោយ!»។
លោកបានបន្តថា៖«ការធ្វើដំណើរជាទូទៅត្រូវចំណាយប្រហែលជា០.៧៥ដុល្លារប៉ុណ្ណោះសំរាប់ចម្ងាយ ៦គីឡូម៉ែត្រ។ វាជាការធ្វើដំណើរដោយខ្លួនឯង។ ហើយមនុស្សអាចប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅពេលដែលត្រូវ ការ និងអាចទុកវានៅតាមគោលដៅស្ថានីយ៍នីមួយៗដែលមាន។រឿងដែលសំខាន់នោះគឺការធ្វើដំណើរដោយចែករំលែកជាមួយនឹងការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយបានចូលរួមកាត់បន្ថយនូវរនាំងក្នុងការចាប់ផ្តើមប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីផងដែរ។»
ក្រុមហ៊ុនOYIKAទទួលបាននូវប្រាក់ឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (United Nations Development Programme: UNDP) ដើម្បីពង្រីកនូវការសាកល្បងក្នុងការធ្វើដំណើរដោយការចែករំលែកនៅ រាជធានីភ្នំពេញ ដែលចូលរួមឱ្យការចាប់ផ្តើមរបស់វាអាចដំណើរការទៅបាន ហើយសង្ឃឹមថាអាចនឹងពង្រីក ឱ្យបានទូលំទូលាយទៅកាន់តំបន់ដាច់ស្រយាលនានានៃព្រះរាជាណាចក្រកម្ពុជា។
លោក Carl បានបន្ថែមទៀតថា «គេមិនទាន់ឃើញមានសហគមន៍ផ្តល់សេវាកម្មធ្វើដំណើរសាធារណៈនៅតាមតំបន់ដាច់ស្រយាលនៅឡើយទេ។ ដូច្នេះការចែករំលែកទោចក្រយានយន្តអគ្គិសនីផ្តល់នូវការធ្វើដំណើរដែលមានតម្លៃសមរម្យទៅកាន់សហគមន៍តំបន់ដាច់ស្រយាលដោយមិនចាំបាច់ធ្វើការទិញយានយន្តជាមុនដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិ។វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ស្រ្តីនិងជនដែលងាយរងគ្រោះដែលមិនមានមធ្យោបាយ ធ្វើដំណើរដ៏ទុកចិត្តបានដោយខ្លួនឯង។»
ការនាំមកនូវការធ្វើដំណើរដោយចែករំលែកនៅក្នុងតំបន់ដាច់ស្រយាលនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការដាក់ឱ្យប្រើប្រាស់ថាមពលអាគុយទៅកាន់តំបន់ដទៃទៀតនៃប្រទេសផងដែរ។ សហគមន៍តំបន់ដាច់ស្រយាលជាច្រើនអាចដំណើរការស្ថានីយ៍ផ្លាស់ប្តូរអាគុយផ្ទាល់ខ្លួនបាន ហើយក្រុមហ៊ុននឹងធ្វើឱ្យវាមានតម្លៃដ៏សមរម្យ ដើម្បីឱ្យពួកគេអាចចាប់ផ្តើមនូវអាជីវកម្មមួយនេះបាន។ ខណៈដែលពួកគេមិនមានលទ្ធភាពក្នុងការបើកនូវស្ថានីយ៍ប្រេងឥន្ធនៈបាន ពួកគេអាចនឹងមានលទ្ធភាពក្នុងការចាប់ផ្តើមបើកនូវស្ថានីយ៍ផ្លាស់ប្តូរអាគុយតាមរយៈក្រុមហ៊ុន OYIKA បាន៕Ph