ក្រសួងមហាផ្ទៃ ប្រកាស​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ឆ្លើយតប ទៅនឹង​ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ របស់​ក្រសួងមហាផ្ទៃ ដើម្បី​ឆ្លើយតប ទៅនឹង​ការណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ដើម្បី​ពង្រីក​វិសាលភាព នូវ​ការទទួលខុសត្រូវ ការឆ្លើយតប ទៅនឹង​ការងារ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ពហុ​វិស័យ នៅក្នុង​ក្របខណ្ឌ ក្រសួងមហាផ្ទៃ​។ ការប្រកាស​នេះ បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក កៅ ខុន​ដា​រ៉ា ប្រធាន​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ នៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ ការប្រកាស គណៈកម្មាធិការ​ទាំងពី​រ​នេះ គឺជា​ការចាប់ផ្តើម​ថ្មី​មួយ នៃ​ការពង្រីក​វិសាលភាព​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដែល​ពីមុន មានតែ​មន្ត្រី​អនុវត្ត​ច្បាប់ កងកម្លាំង​នគរបាលជាតិ ជា​អ្នកទទួលបន្ទុក​សំខាន់ ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពេលនេះ បន្ថែម​ឱ្យ​គ្រប់ អគ្គនាយកដ្ឋាន​អង្គភាព​ចំណុះ​ក្រសួង និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​កម្រិត ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចូលរួម​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ជា​ពហុ​វិស័យ និង​ពហុ​ជំនាញ ស្របតាម​ផែនការ​ជាតិ ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល​។​

​ចំណែក​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ គោលបំណង​សំខាន់ នៃ​ការប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន របស់​ក្រសួងមហាផ្ទៃ គឺមាន​គោលបំណង​សំខាន់​ពីរ គឺៈ​ទី​១.​ឆ្លើយតប ទៅនឹង​ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន ដែលជា​សមាជិក របស់​រាជរដ្ឋាភិបាល​ទាំងអស់ ត្រូវមាន​អង្គភាព ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅតាម​ក្រសួង​ស្ថាប័ន​។ ទី​២.​ឆ្លើយតប ទៅនឹង​ស្ថានភាព គ្រឿងញៀន ក៏ដូចជា ស្ថានភាព​ជាក់ស្តែង គឺ​ចង់​ពង្រីក​វិសាលភាព នូវ​ការទទួលខុសត្រូវ ការឆ្លើយតប ទៅនឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ពហុ​វិស័យ នៅក្នុង​ក្របខណ្ឌ ក្រសួងមហាផ្ទៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បានបញ្ជាក់​ថាៈ កន្លងមកនេះ ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានទទួល​បន្ទុក យ៉ាង​ធ្ងន់ ក្នុង​ការងារ​អនុវត្ត​ច្បាប់ បង្ក្រាប​គ្រឿងញៀន ប៉ុន្តែ​ក្រសួងមហាផ្ទៃ ដែលមាន​រចនាសម្ព័ន្ធ​ដ៏​ធំ រដ្ឋបាល​រាជធានី ខេត្ត ពុំទាន់​បាន​ពង្រីក​ឲ្យ​អស់ សក្តានុពល​នៅឡើយ នូវ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាពិសេស​ផ្តោតលើ​ការងារ​ស៊ីវិល ការអប់រំ​បង្ការ ការចូលរួម​ព្យាបាល ជាដើម ។​ល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បានបញ្ជាក់​ថាៈ ការប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ របស់​ក្រសួងមហាផ្ទៃ គឺមាន​ទិសដៅ​រួមគ្នា និង​ដាក់បញ្ចូល​សកម្មភាព​តែមួយ ពាក់ព័ន្ធ​សកម្មភាព​ផ្សព្វផ្សាយ អប់រំ​ការងារ ស្តារនីតិសម្បទា ព្រោះ​បញ្ហា​គ្រឿងញៀន និង​ផលប៉ះពាល់​ជំងឺអេដស៍ គឺមាន​ភាពដូចគ្នា លើកលែងតែ​ការអនុវត្ត វិធានការ​ច្បាប់​ចេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...