ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ក្មេងសិស្សសាលាចំនួន ១៧ នាក់ នាំគ្នាហូបប្រហិតកញ្ចប់ បណ្តាលឲ្យពុល តែត្រូវបានសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចសាលារៀន បឋមសិក្សា សិរីអង្គនាល ស្ថិតក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញសិស្សសាលា សម្រាកចេញលេង ហើយនាំគ្នាទិញប្រហិតកញ្ចប់ ដែលគេលក់ ក្នុងបរិវេណសាលារៀន យកមកហូប។ លុះហូបហើយ សិស្សម្នាក់ៗ ស្រាប់តែមានអាការៈរាកផង ក្អួតផង ។ ដោយឃើញមានអាការៈបែបនេះ លោកគ្រូ អ្នកគ្រូ ក៍បានបញ្ចូនកូនសិស្ស ទៅមណ្ឌលសុខភាព ស្វាយចចិប ដើម្បីសង្គ្រោះ។

ប្រភព បានបន្តថាៈ សិស្សដែលពុលប្រហិតកញ្ចប់ មានចំនួន ១៧ នាក់ ក្នុងនោះមានៈ ១.ឈ្មោះ មឿន ស្រីនាត ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ២,ឈ្មោះ ហ៊ឹម សុវណ្ណរ័ត្ន ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ , ៣.ឈ្មោះ កាំង សុវណ្ណមន្នី ភេទប្រុស អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៤.ឈ្មោះ យ៉ុង ស្រីណា អាយុ៨ឆ្នាំ ភេទស្រី រៀនថ្នាក់ទី២, ៥.ឈ្មោះ ខាត់ ស្រីពៅ អាយុ៦ឆ្នាំ ភេទស្រី រៀនថ្នាក់មតេយ្យ, ៦.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៦, ៧.ឈ្មោះ សុង លីលី ភេទស្រី អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣, ៨. ឈ្មោះ មាន សោភា ភេទស្រី អាយុ៥ឆ្នាំ រៀនថ្នាក់មតេយ្យ. ៩.ឈ្មោះ ថន លីម៉ៅ ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤. ១០.ឈ្មោះ ថន សៀវអ៊ីញ ភេទស្រី អាយុ៧ឆ្នាំ រៀនថ្នាក់ទី១ , ១១.ឈ្មោះ ភុន បូផា ភេទស្រី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣, ១២.ឈ្មោះ ប៊ុន ស្រីប៉ុន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦.១៣ឈ្មោះ កែ ចាន់អូន ភេទស្រីអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤.១៤ឈ្នោះ នៅ ណាទីន ភេទប្រុស អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤. ១៥.ឈ្មោះ អ៊ិត ស្រីតី ភេទស្រី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ , ១៦.ឈ្មោះ យ៉ុង សុខចាន់ ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤. និង១៧.ឈ្មោះ ជឿន សុខគា ភេទស្រី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤ ។
ប្រភពដដែល បានបញ្ជាក់ថាៈ បច្ចុប្បន្ន សិស្សទាំងអស់ មានអាការៈធូរស្រាល មិនគ្រោះថ្នាក់ ដល់អាយុជីវិតទេ៕ ល