អាជ្ញាធរ​រាជធានី​និង​ខណ្ឌមានជ័យ​សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នា​រដូវ ប្រាំង​ខាងមុខ

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អាជ្ញាធរ​រាជធានី​និង​ខណ្ឌមានជ័យ​សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នា​រដូវ ប្រាំង​ខាងមុខនេះ ដើម្បី​បញ្ជៀ​សការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ឆ្នាំក្រោយ​។

​ក្នុងនោះ​លោក​អភិបាលខណ្ឌ​មានជ័យ​បានឱ្យដឹងថា ៖​រដ្ឋបាល​ខណ្ឌ​បាន​លើក​ផែនការ​រួចរាល់​ហើយ​ក្នុងការ​ស្តារ​ប្រឡាយ លូ មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ ចាក់អង្រែ​ក្រោម បឹងទំពុន​ទី​២ និង​ស្ទឹងមានជ័យ នា​ឆ្នាំ​២០២១ ខាងមុខ ដើម្បី​បើកផ្លូវ​មុខទឹក​ឱ្យ​កាន់តែ​ធំ ដែល​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ខាង មុខ ដើម្បី​សម្រាល​ការលំបាក និង​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​

​ការសន្យា​របស់លោក​អភិបាលខណ្ឌ​មានជ័យ​គឺ​បាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​បាន លើកឡើង​ពី​ក្តីកង្វល់​របស់ខ្លួន​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣​នៅ​ខណ្ឌមានជ័យ​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅក្នុង​រដូវវស្សា​នេះ​ពួកគាត់​បាន​ប្រឈម​ការលិចលង់​ជាច្រើន​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​ពិបាក​ក្នុងការ រស់នៅ និង​ការធ្វើដំណើរ​ជាដើម ដោយសារ​បញ្ហា​ស្ទះលូ​។​

​លោក​ពេជ្រ កែវ មុន្នី អភិបាលខណ្ឌ​មានជ័យ​បាន​ល​មានប្រសាសន៍ថា ៖​តំបន់​ខណ្ឌមានជ័យ​មាន ការខ្វះខាត​ច្រើន​នៅ​ប្រព័ន្ធ​រំដោះ​ទឹក ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​បាន​លើក​ផែនការ​ក្នុង​ការស្តារ​ប្រឡាយ​លូ និង អភិវឌ្ឍន៍​ប្រព័ន្ធ​រំដោះ​ទឹក​ថ្មីៗ​បន្ថែមទៀត​នា​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​របស់ ប្រជាពលរដ្ឋ​។ លោក​បានឱ្យដឹងថា​៖ មូល​ហេតុដែល​ធ្វើឱ្យ​តំបន់​នោះ​ជន​ន់​លិច​ដោយសារ​ទឹកភ្លៀង គឺ​ភាគ ច្រើន​បណ្តា​មកពី​កក្តា​មនុស្ស​ដោយ​ចោល​សំរាម​ពុំបាន​ត្រឹមត្រូវ ដាក់​នៅ​មាត់​លូ និង​ការ​បិទមាត់​លូ ធ្វើឱ្យ ស្ទះ​ចរន្តទឹក​ហូរ​។ ម្យ៉ាងវិញទៀត​ប្រឡាយ​មេ​មួយចំនួន​ត្រូវបាន​រំលោភ​ដោយ​ប្រជាពលរដ្ឋ សង់​លំនៅ ដ្ឋា​ន​នៅលើ​ប្រឡាយ កក់ស្ទះ​សំរាម និង​កំណ​កដី ហើយ​អាជ្ញាធរ​ពិបាក​ចូលទៅ​ស្តារ ដែលនាំឱ្យ​ប្រឈម ការ​ជន់​លិច​។​

​បញ្ហា​លូ​ស្ទះ​នេះ​ធាតុពិត​គឺ​រដ្ឋបាល​ខណ្ឌ​ក៏បាន​ធ្វើ​គម្រោង​ដើម្បី​ស្តារ​នៅក្នុង​ឆ្នាំ​២០២០​នេះហើយ ប៉ុន្តែ​យឹត​យ៉ាវ​ដោយសារ​បញ្ហា​តម្រង់ទិស​ថវិកា​ថវិកា​ទៅមួយ​ផ្នែក​ទៀត​។ ប៉ុន្តែ​លោក​សូមបញ្ជាក់​ជូន​ថា​កក្តា​ដែលនាំឱ្យ លូ​ស្ទះ​គឺមាន​បញ្ហា​ច្រើន ដូចជា​សំរាម ដាក់​នៅ​មាត់​លូ ប្រជាពលរដ្ឋ​បិ​ទ្ធ​មាត់​លូ​នេះ​ជា​បញ្ហា​។ ខ្ញុំ​សូម​សំណូមពរ​ប្រជាពលរដ្ឋ និង​សង្កាត់​ពាក់ព័ន្ធ​ឱ្យ​ចលនា​បើក​មាត់​លូ​ឡើងវិញ​។ រដ្ឋបាល​ខណ្ឌ​នឹង​ចុះ សិក្សា​បន្ថែមទៀត​ចំពោះ​តំបន់​ណា​ដែល​មិនទាន់មាន​លូ​គឺ​ដាក់លូ ក្នុង​កម្រិត​ដែល​បានធ្វើ​បាន ដូចជា កម្រិត​សង្កាត់ និង​ខណ្ឌ ប៉ុន្តែ​បើ​លើសពីនេះ​គឺ​ដាក់សំណើ​ទៅ​រាជធានី​។​

​ជាមួយគ្នា​នោះ​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​គម្រោង​ផែនការ​ស្តារលូ​ប្រឡាយ​ក្នុង តំបន់​ភូមិសាស្ត្រ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី​បញ្ជៀ​សការ​ជន់​លិច​នា​ឆ្នាំក្រោយ​។ លោក​បាន​បញ្ជាក់ថា ៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ បញ្ហា​ជន​ន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដោយបាន​ស្តារ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​មេ​ធំៗ​ជាច្រើន រួមទាំង​បំពាក់​ម៉ាស៊ីនបូមទឹក​ទំនើបៗ ដើម្បី​ព​ន្លឿ​ន​ការបូមទឹក​ចេញទៅ​ក្រៅ​ក្រុង​ឱ្យបាន​លឿង ដែល​រំដោះ ការ​ជំនន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ទុក្ខ​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ជា​សំណើ​នៅក្នុង​វេទិកាសាធារណៈ​នេះ អាជ្ញាធរ នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាន់​ទៅតាម​ជំនាញ ខណៈ​ដែរ​ក្នុង​វេទិកាសាធារណៈ​នេះ ប្រជា ពលរដ្ឋ​បាន​លើក​ជា​សំនួរ និង​សំណើ​ផ្ទាល់មាត់​ចំនួន​១១ និង​ដោយ​ប្រអប់​សំបុត្រ​ចំនួន​៤៦​បញ្ហា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងពាណិជ្ជកម្ម គ្រោង​...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

​មន្ត្រី​៩​រូប​ត្រូវបាន​ព...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ...

រាជរដ្ឋាភិបាល​កំពុង​តែ​ខិ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញ...