Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី​ចា...

អូស្ត្រាលី​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១៤​នាក់​ក្នុង​ការបង្ក្រាប​ក្រុម​ជួញដូរ​កញ្ឆា​

​សុខា​/​ញូ​វ សោត វេលស៍​៖ ​បុរស​ជនជាតិ​វៀតណាម ១៤​នាក់​នៅ​អូស្ត្រាលី​ត្រូវបាន ចាប់​ខ្លួន​ក្នុង​ការបង្ក្រាប​និង​ចាប់​ថ្នាំញៀន​ប្រភេទ​កញ្ឆា​ដែល​មាន​តម្លៃ​សរុប​២៨,៥ លាន​ដុល្លារ​អាម៉េរិក​។​វា​ជា​ករណី​ចាប់​គ្រឿងញៀន​កញ្ឆា​ធំ​បំផុត​​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​

​ប៉ូលិស​រដ្ឋ​ញូ​វ សោត វេលស៍​(New South Wales )​បាន​រឹបអូស​កញ្ឆា​ចំនួន ១៣.៣៥៣ ដើម​និង​រុក្ខជាតិ​ញៀន​នេះ​ស្ងួត​ប្រហែល ១៧,៦៩ គីឡូក្រាម ដែល​មាន​តម្លៃ​យ៉ាងហោចណាស់ ១២​លាន​ដុល្លារ​អាម៉េរិក​​បន្ទាប់ពី​បាន​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ទីតាំង​ជាច្រើន​នៅ​តំបន់​ចំនួន​៣​ក្នុង​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ក្នុង​រយៈពេល​២​ថ្ងៃនោះ ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ចំនួន ១៤ នាក់​នៅ​តំបន់​ទាំងនេះ​។ ពួកគេ​ជា​អ្នក​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ឬ​ជា​និស្សិត​មាន​ទិដ្ឋាការ​។ ​ពួកគេ​ទាំងអស់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ដាំ​ដុះ​រុក្ខជាតិ​ហាមឃាត់​ក្នុង​បរិមាណ​ច្រើន​សម្រាប់​ការលក់ ផ្គត់ផ្គង់​ថ្នាំញៀន​ហាមឃាត់​និង សកម្មភាព​ឧក្រិដ្ឋ​៕

​បុរស​វៀតណាម​ច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​រដ្ឋ​New South Wales​ប្រទេស​អូស្ត្រាលី ក្នុង​ការបង្ក្រាប់​គ្រឿងញៀន​នៅក្នុង​ខែ​តុលា​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...