ដោយ: មូលសម្បត្តិ/ភ្នំពេញ: រដ្ឋបាលខេត្តព្រៃវែងបានយកចិត្តទុកដាក់ខ្ពស់ដើម្បីប្រែក្លាយទីក្រុងព្រៃវែងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីជាគំរូនិងបង្កើនភាពទាក់ទាញដល់គោលដៅទេសចរណ៍នានា នៅក្នុងខេត្តតាមរយៈការអប់រំនិងផ្សព្វផ្សាយនៅក្នុងសិក្ខាសាលា និងពិធីចែកពាន “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩” ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។នេះបើតាមការអោយដឹងពីមន្ត្រីទេសចរណ៍កាលពីថ្ងៃទី២៦ខែតុលានេះ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងសាលាក្រុង សាលាសង្កាត់ បងប្អូនជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុងព្រៃវែង និងផ្នែកពាក់ព័ន្ធជាច្រើនទៀតដែលសុទ្ធតែជាកម្លាំងស្នូលក្នុងការរួមគ្នា សម្រេចឲ្យបានទីក្រុងព្រៃវែងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
លោកហោ សារុន រដ្ឋលេខាធិការបានមានប្រសាសន៍ថា ការប្រែក្លាយទីក្រុងព្រៃវែ ងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីគឺជាការងារ មួយដែលយើងត្រូវចូលរួមទាំងអស់គ្នាអនុវត្ត ស្របតាមគោលការណ៍ ច្បាប់ជាពិសេសមិនឲ្យមានអ្នកជក់បារី ឬអ្នកប្រើប្រាស់ថ្នាំជក់នៅទីកន្លែងហាមឃាត់នានា។ នៅពេលយើងទាំងអស់គ្នាចូលរួមប្រែក្លាយទីក្រុងព្រៃវែងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីមានន័យថា យើងបានចូលរួមលើកស្ទួយមុខមាត់ទីក្រុងរបស់យើង បង្កើនភាពទាក់ទាញដល់ទីក្រុងរបស់យើង ក៏ដូចជាជួយការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ស្តីពី បរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ក៏មានការចែកពាន និងបណ្ណសរសើរជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួន ដើម្បីជាការលើកទឹកចិត្តក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អ ដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍សហការជាមួយក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានចុះវាយតម្លៃកាលពីខែសីហាកន្លងទៅថ្មីៗនេះ។
លោក ហោ សារុន បានបញ្ជាក់ថា ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើមដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈ វិនិច្ឆ័យត្រឹមត្រូវ យោង ទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្រោម ច្បាប់ រួមមាន អនុក្រឹ ត្យ ប្រកាស សារាចរ សេចក្តីណែនាំ….។ល។ ចំណុចសំខាន់ៗដែល មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖ ត្រូវបិទផ្សាយឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និង កន្លែង សមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់ គោះបារី ត្រូវបង្គាប់ មិន ឲ្យ អ្នកជក់ ឬបង្ហុ យផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុង បរិវេណ មូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ ធម្ម តា បានតែ មួយ កញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារ ព្រមាន សុខភាព ជា រូបភាព និងជាភាសាខ្មែរទំហំ៥៥%បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ ផលិតផល ថ្នាំជក់។

លោករដ្ឋលេខាធិការរូបនេះ ក៏បានលើកឡើងបន្ថែមទៀតថា ការជក់បារីបណ្តាលឱ្យខូចសួត និងផ្នែកផ្សេងៗទៀតនៃរាងកាយ ហើយងាយស្រួលក្នុងការឆ្លងជំងឺកូវីដ-១៩ ព្រោះថាការយកដៃមិនស្អាតទៅប៉ះមាត់ពេលជក់បារីអាចធ្វើឱ្យអ្នកជក់ឆ្លងមេរោគបានយ៉ាងងាយស្រួលផងដែរ។គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រៃវែងដែលបានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយទីក្រុងព្រៃវែង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១។ ការចែកពាននិងបណ្ណសរសើរ និងសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពគាំទ្រមួយ ដើម្បីជំរុញឲ្យទីក្រុងព្រៃវែងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីចូលរួមចំណែកលើកកម្ពស់សុខមាលភាពសហគមន៍ ដែលពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ល
