Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីធ្វើច...

ម៉ាឡេស៊ីធ្វើចត្តាឡីស័កប៉ូលិសចំនួន ១០.០០០ នាក់ ខណៈ២០០នាក់តេស្តវិជ្ជមានកូវីដ១៩

ប្រែសម្រួល : កញ្ញាដាលីស/គូឡាឡាំពួ ៖ ជំងឺរាតត្បាតកូវីដ១៩ ដែលឈានដល់កម្រិតកំណត់ត្រាថ្មី បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់មន្ត្រីជួរមុខ ដោយប៉ូលិស គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជាអ្នករងគ្រោះខ្លាំងជាងគេ។

ឥឡូវនេះប៉ូលិស ១០.០០០ នាក់កំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក ដោយក្នុងនោះមាន ២០០ នាក់ធ្វើតេស្តវិជ្ជមាននិងកំពុងទទួលការព្យាបាល។

ចំនួនមន្រ្តីប៉ូលិសដែលរងផលប៉ះពាល់ដ៏ច្រើននេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើការដាក់ពង្រាយប៉ូលិស ហើយពេលនេះប៉ូលិសចាត់ទុកស្ថានភាពនេះជាបញ្ហាសន្តិសុខ។

នៅពេលទាក់ទងសួរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ដាទុក សិរី ហាមហ្សា ហ្សៃនូឌីន បានបញ្ជាក់អំពីផលប៉ះពាល់នេះមកលើកងកម្លាំងប៉ូលិស ដោយនិយាយថាវាបានដាក់សម្ពាធធ្ងន់ធ្ងរទៅលើកម្លាំងប៉ូលិសនិងការងាររបស់ពួកគេ។

លោកបាននិយាយថា បុគ្គលិកប៉ូលិសបានប្រឈមនឹងមេរោគនេះច្រើនជាងគេបំផុតដោយសារតែលក្ខខណ្ឌការងាររបស់ពួកគេ។

លោកហ្សៃនូឌីននិយាយថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩បានចាប់ផ្តើមនៅក្នុងប្រទេសម៉ាឡេស៊ីនៅដើមខែកុម្ភៈ ដោយចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ប្រហែល ១០.០០០ នាក់ក្នុងរយៈពេល ៧ ខែ ប៉ុន្តែក្នុងអំឡុងពេលរលកទី ៣ នៃជំងឺរាតត្បាតនេះ ចំនួនករណីឆ្លងមានចំនួនប្រហែលជា ១១.០០០ នាក់ក្នុងរយៈពេលតែ២សប្តាហ៍”។

ទទូចឱ្យប្រជាជនម៉ាឡេស៊ីតស៊ូរួបរួមគ្នាឱ្យខ្លាំងក្លា លោកបាននិយាយថាប្រទេសនេះកំពុង “ប្រជែងនឹងពេលវេលា” ហើយថាត្រូវបញ្ចប់ការយកជំងឺកូវីដ១៩ធ្វើជានយោបាយ៕

ប៉ូលិសម៉ាឡេស៊ី១០.០០០នាក់ធ្វើចត្តាឡីស័ក ខណៈមន្ត្រីជាច្រើនរូបឆ្លងកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...