ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង:ក្មេងប្រុសម្នាក់បានធ្លាក់ទឹកទន្លេបណ្ដាលឲ្យលង់ស្លាប់គ្រាដែលទៅលើកលបតាមទូកជាមួយឪពុកម្តាយនៅចំណុចក្បាលអូស្ថិតក្នុងភូមិពាមខ្នងឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញ ។
អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងថាក្មេងប្រុសដែលលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅជាមួយឪពុកឈ្មោះសុខ ម្តាយឈ្មោះស្រី រស់នៅក្នុងភូមិឃុំស្រុកខាងលើ ។

ប្រភពដដែលបានអោយដឹងទៀតថានៅមុនកើតហេតុឪពុកម្តាយបានយកកូនទៅតាមមើលលបដោយមានការធ្វេសប្រហែសបណ្តាលអោយកូនប្រុស ខាងលើ ធ្លាក់ទៅក្នុងទឹកទន្លេ លង់ទឹកស្លាប់តែម្តង ។
ភ្លាមៗនោះឪពុកនិងម្ដាយបានរកមើលកូនមិនឃើញក៏នាំគ្នាចុះរកមើលនៅកន្លែងលើកលបទើបរកឃើញ តែកូនប្រុសបានស្លាប់បាត់ទៅហើយនិងបាននាំយកមកផ្ទះវិញដើម្បីរៀចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕/R