ប្រែសម្រួលៈ ពិសិដ្ឋ
• ក្របខណ្ឌ Champions League រដូវកាល២០២០ / ២០២១
(00:55) Istanbul BB vs PSG
(00:55) Krasnodar vs Chelsea
(03:00) Club Brugge vs Lazio
(03:00) Dortmund vs Zenit St. Petersburg
(03:00) Ferencvarosi vs Dinamo Kiev
(03:00) Juventus vs Barcelona
(03:00) Man Utd vs RB Leipzig
(03:00) Sevilla vs Rennes
វិភាគគូល្អ
Juventus vs Barcelona
ក្រុមយក្សអ៊ីតាលីនឹងទទួលភ្ញៀវមកពី Barcelona មកពីអេស្ប៉ាញក្នុងក្របខណ្ឌឆេមពានលីក ហើយក្រុមទាំងពីរសុទ្ធតែមាន៣ ពិន្ទុក្នុងដៃរួចហើយ។ កីឡាករឆ្នើមអាហ្សង់ទី ម៉េសស៊ី នឹងស្ថិតក្នុងក្រុមជម្រើសដំបូងរបស់ក្រុម Barcelona ប៉ុន្តែបន្ទាប់ពីការធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដមក យើងមិនទាន់ប្រាកដថា កីឡាករ រ៉ូណាល់ដូ នឹងស្ថិតក្នុងក្រុមជម្រើសដំបូងរបស់ក្រុម Juventus ឬយ៉ាងណានោះទេ។
ក្រុមជើងឯកអ៊ីតាលីមួយនេះចាប់ផ្តើមការប្រកួតក្នុងពូល ដោយយកឈ្នះក្រុមកម្រិតមធ្យម Dynamo Kiev ដោយកីឡាករ អាលវ៉ារ៉ូ ម៉ូរ៉ាតា (Alvaro Morata) រកបានពីរគ្រាប់ម្នាក់ឯង។
កាលពីចុងសប្តាហ៍ ក្រុម Juventus បានដេញតាមយកស្មើក្រុម Verona ក្នុងទឹកដី ១-១ ។ នោះគឺជាលទ្ធផលស្មើលើកទី ៣ របស់ក្រុមយក្សអ៊ីតាលីនេះនៅក្នុងបួនប្រកួតក្នុងលីក ហើយប្រកួតនីមួយៗ ពួកគេតែងតែដេញតាមពីក្រោយគូប្រកួត។
លទ្ធផលស្មើជាបន្តបន្ទាប់នេះបានធ្វើឲ្យពួកគេបានត្រឹមឈរនៅលេខរៀងទី ៥ នៅពេលនេះ។ កាលពីរដូវកាលមុន ក្រុម Juventus ចាញ់ក្រុម Lyon ដោយសារគ្រាប់បាល់ក្រៅទឹកដីនៅវគ្គ ១៦ក្រុមចុងក្រោយ។
លទ្ធផលចាញ់នៅបារាំងគឺជាបរាជ័យមួយលើកគត់សម្រាប់៩ប្រកួតចុងក្រោយរបស់ក្រុមនេះនៅក្របខណ្ឌឆេមពានលីក។ ទម្រង់លេងក្នុងទឹកដី ក្រុម Juventus អាចរកបានជ័យជម្នះ ៤ប្រកួតចុងក្រោយ។
ក្រុមនេះទើបនឹងជួបជាមួយក្រុម Barcelona បានពីរបីលើកប៉ុណ្ណោះនៅក្របខណ្ឌបាល់ទាត់កំពូលនេះ ហើយជំនួបចុងក្រោយបំផុតនោះគឺបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅឆ្នាំ ២០១៧។
ចំណែក្រុម Barcelona វិញមានទម្រង់លេងគ្របដណ្តប់ខ្លាំងនៅក្នុងប្រកួតដំបូងក្នុងពូល ហើយក្រុមនេះបានយកឈ្នះក្រុមមកពីហុងហ្គ្រី Ferencvaros ៥-១ ក្នុងទឹកដីដោយកីឡាករ៥រូបរកបានម្នាក់មួយគ្រាប់។
ក្រុមនេះទទួលភ្ញៀវ Real Madrid កាលពីថ្ងៃសៅរ៍ នៅក្របខណ្ឌ La Liga ប៉ុន្តែប្រកួតចាញ់ក្នុងលទ្ធផល ៣-១។ ក្រុមនេះអាចរកបានជ័យជម្នះមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ៤ ប្រកួតចុងក្រោយរបស់ខ្លួន ដោយចាញ់ពីរប្រកួត។
ទម្រង់លេងនៅក្រៅទឹកដី ក្រុម Barcelona ទើបនឹងចាញ់មួយប្រកួតប៉ុណ្ណោះនៅក្នុង ១០ ប្រកួតចុងក្រោយរបស់ខ្លួននៅក្របខណ្ឌឆេមពានលីក ហើយបរាជ័យនោះ គឺចាញ់ក្រុម Liverpool កាលពីពីររដូវកាលកន្លងទៅ។ ពាក់កណ្តាលនៃ ១៤ ប្រកួតចុងក្រោយនៅក្រៅទឹកដីក្នុងក្របខណ្ឌនេះ ពួកគេបានបញ្ចប់ដោយលទ្ធផើលស្មើ។
មើលទៅក្រុមនេះមិនទំនងជាប្រកួតស្មើនៅក្នុងជំនួបជាមួយក្រុមអ៊ីតាលីនៅរាត្រីនេះទេ។ ចាំមើលថា តើក្រុមណាមួយមានសំណាងអាចរកបាន ៣ពិន្ទុ៕
ទស្សនៈ Juventus ៣-២ Barcelona
Sevilla vs Rennes
បន្ទាប់ពីបញ្ចប់ការប្រកួតដំបូងរបស់ខ្លួននៅក្របខណ្ឌឆេមពានលីកនេះ ក្រុមទាំងអស់ក្នុងពូល E រកបានត្រឹម ១ពិន្ទុ។ ក្រុម Sevilla នឹងទទួលភ្ញៀវក្រុម Rennes មកពីបារាំងសម្រាប់ការប្រកួតជុំទី ២ នេះ ដោយក្រុមទាំងពីរសុទ្ធតែសង្ឃឹមឈ្នះដូចគ្នា។
ក្រុមយក្សអេស្ប៉ាញ Sevilla ប្រកួតស្មើក្រុម Chelsea ០-០ ខណៈក្រុមបារាំង Rennes ប្រកួតស្មើ ១-១ ជាមួយក្រុមរុស្ស៊ី Krasnodar។ ក្រុម Sevilla ដំណើរការដោយរលូន បន្ទាប់ពីលើកពាន Europa League កាលពីដំណាច់រដូវកាល។
ក្រុមនេះចាប់ផ្តើមការប្រកួតនៅក្របខណ្ឌ La Liga ដោយយកឈ្នះទាំងពីរប្រកួត ប៉ុន្តែបន្ទាប់មក ពួកគេមិនអាចរកបានជ័យជម្នះទេនៅក្នុងប្រកួតបន្ទាប់។ ក្រុមនេះប្រកួតចាញ់ក្រុម Bayern Munich នៅក្របខណ្ឌ Super Cup ហើយនឹងស្វែងរកលទ្ធផលល្អក្នុងការប្រកួតនេះ។
ក្រុមនេះធ្វើមិនបានល្អទេក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ខណៈពួកគេរងបរាជ័យ ១-០ ដោយសារក្រុម Eibar ដែលធ្វើឲ្យក្រុមនេះមិនទាន់រកបានមួយគ្រាប់សោះក្នុងបីប្រកួតជាប់គ្នា។
ការប្រកួតចាញ់ក្រុម Eibar ធ្វើឲ្យពួកគេរក្សាបានឃ្លីនស៊ីតត្រឹមមួយប្រកួតក្នុងបួនប្រកួតចុងក្រោយ ស្របពេលពួកគេរក្សាបានឃ្លីនស៊ីតបីលើកក្នុង ១០ប្រកួតចុងក្រោយ។ ទោះបីជាយ៉ាងណា ការប្រកួតក្នុងទឹកដី ក្រុម Sevilla គឺជាក្រុមខុសប្លែកពីរគេ។ ការប្រកួតចាញ់ក្រុម Eibar នៅក្នុងប្រកួតថ្មីបំផុតនេះ គឺជាបរាជ័យមួយក្នុងចំណោម ១៤ ប្រកួតចុងក្រោយរបស់ខ្លួន។ ហើយវាក៏ជាលើកទី ២ ដែរក្នុង១០ប្រកួតក្នុងទឹកដី ដែលក្រុម Sevilla ខកខានមិនបានរកគ្រាប់បាល់។
ដោយឡែក ក្រុម Rennes គ្មានបទពិសោធនៅក្របខណ្ឌឆេមពានលីកនេះទេ ហើយជំនួបជាមួយក្រុម Krasnodar គឺជាប្រកួតដំបូងរបស់ខ្លួននៅក្របខណ្ឌបាល់ទាត់កំពូលនេះ។
ក្រុមបារាំងនេះ មានអារម្មណ៍ថា ស្ថិតក្រោមសម្ពាធរួចទៅហើយនៅពេលជួបក្រុមខ្លាំងនៅពាក់កណ្តាលសប្តាហ៍បែបនេះ ហើយភ្លាមៗបន្ទាប់ពីការប្រកួតនៅក្របខណ្ឌឆេមពានលីក ពួកគេបានប្រកួតចាញ់ដំបូងនៅរដូវកាលនេះផងដែរ។
ក្រុម Rennes ប្រកួតចាញ់ក្រុម Angers ២-១ ក្នុងទឹកដីនៅក្របខណ្ឌ Ligue 1 ហើយពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញ ហើយសង្ឃឹមថា នឹងធ្វើបានល្អដូចពេលកន្លងមក។
បរាជ័យកាលពីថ្ងៃសុក្រមានន័យថា ពួកគេមិនអាចរក្សាបានឃ្លីនស៊ីតនៅក្នុងបីប្រកួតជាប់គ្នា ប៉ុន្តែពួកគេនឹងរក្សាទម្រង់ប្រយុទ្ធ បន្ទាប់ពីរកបានគ្រាប់បាល់ទាំង៩ប្រកួតនៅរដូវកាលនេះ។
ក្រុមបារាំងនេះលេង៤ប្រកួតក្រៅទឹកដីនៅរដូវកាលនេះ ហើយមិនទាន់ចាញ់មួយប្រកួតនៅឡើយទេ ដោយរកបានពីរប្រកួតនិងស្មើពីរ ប៉ុន្តែការប្រកួតនេះអាចនឹងមានភាពខុសប្លែកពីការប្រកួតនៅក្រៅទឹកដីដែលពួកគេធ្លាប់លេងកន្លងមក។
ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅរាត្រីនេះ៕
ទស្សនៈ Sevilla ២-២ Rennes
Manchester United vs Leipzig
ក្រុមទាំងពីរបានឈ្នះការប្រកួតបើកឆាកដូចគ្នានៅក្របខណ្ឌឆេមពានលីកនេះ។ ក្រុម Manchester United មានការងារលំបាកដែលត្រូវធ្វើ ខណៈពួកគេជួបជាមួយក្រុម PSG កន្លងមក ប៉ុន្តែអាចយកឈ្នះក្នុងលទ្ធផល ២-១ នៅក្រៅទឹកដី។
ក្រុម RB Leipizig បានយកឈ្នះក្រុម Basaksehir ២-០ ដោយងាយស្រួល។ ក្រុមអ្នកគាំទ្ររបស់ United ប្រាកដជាឆ្ងល់ថា ក្រុមរបស់ខ្លួនមានរឿងអ្វីកើតឡើង។ ពួកគេអាចនឹងទទួលបានលទ្ធផលល្អនៅក្រៅទឹកដីលើក្រុម Brighto Newcastle និងក្រុម PSG ប៉ុន្តែពួកគេទើបនឹងរកបាន ១ពិន្ទុ ឆ្លងកាត់បីប្រកួតក្នុងទឹកដីនៅរដូវកាលនេះក្នុងក្របខណ្ឌព្រីមីញ៉េលីក។
ក្រុម United របូត៩គ្រាប់រួចហើយសម្រាប់ការប្រកួតក្នុងលីក ហើយរឹតតែខកចិត្តទៅទៀតនោះ គឺពួកគេបានត្រឹមស្មើ ០-០ជាមួយក្រុម Chelsea កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ក្រុមនេះត្រូវតែដោះស្រាយបញ្ហាខ្សែការពារ ជាពិសេសសម្រាប់ការប្រកួតជាមួយក្រុមដូចជា RB Leipzig ។ មានតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ខ្លួនដែលក្រុមនេះរកបានជ័យជម្នះ គឺការយកឈ្នះលើក្រុម LASK ។
ទម្រង់លេងក្នុងទឹកដីនៅក្របខណ្ឌឆេមពានលីកមិនសូវជាល្អនោះទេ ហើយពួកគេអាចរកបានជ័យជម្នះត្រឹម ១លើកនៅក្នុង៦ប្រកួតចុងក្រោយ។ ចំណែកក្រុម RB Leipizig ឈរនៅលើកំពូលតារាងក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga ដោយរកបានជ័យជម្នះ ៤ ប្រកួតនិងស្មើ ១ ឆ្លងកាត់ ៥ប្រកួតកន្លងមក។
ក្រុមនេះឈានជើងចូលរួមការប្រកួតជាមួយនឹងក្រុម Manchester United បន្ទាប់ពីយកឈ្នះ ៤ប្រកួតជាប់គ្នា។ ក្រុមនេះអាចរកបាន ១០គ្រាប់រួចមកហើយ និងរបូតត្រឹមមួយគ្រាប់ ដូច្នេះមិនសូវមានការបារម្ភអំពីប្រព័ន្ធការពារនោះទេ។
កាលពីរដូវកាលមុន ក្រុមនេះអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតក្របខណ្ឌកំពូលនេះ។ ក្រុមនេះចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម៩ប្រកួតចុងក្រោយនៅក្របខណ្ឌឆេមពានលីក ហើយបរាជ័យនោះគឺចាញ់ក្រុម PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមនេះនឹងមិនខ្លាចក្រុមមកពីអង់គ្លេសនោះទេ បន្ទាប់ពីពួកគេយកឈ្នះក្រុម Tottenham ១-០ កាលពីរដូវកាលមុន។ ទម្រង់លេងនៅក្រៅទឹកដី ពួកគេលេងបានល្អគួរសមដោយយកឈ្នះក្រុមខ្លាំងដូចជា Atletico Madrid, Monaco, Benfica និងក្រុម Zenit។
ពួកគេលេងចាញ់ ២ប្រកួតក្នុងចំណោម ២៥ ប្រកួតចុងក្រោយហើយពួកគេអាចនឹងវិលត្រឡប់មករកទម្រង់លេងឈ្នះឡើងវិញសម្រាប់ការប្រកួតនៅក្រៅទឹកដីនៅពហុកីឡាដ្ឋាន Old Trafford ដែលអាចទាំងឈ្នះឬស្មើ។
ចាំមើលថា តើក្រុមណាមួយមានសមត្ថភាពអាចរកបាន ៣ពិន្ទុនៅរាត្រីថ្ងៃពុធនេះ៕ ល
ទស្សនៈ Manchester United ២-០ Leipzig