Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមហ៊ុន​មួយ...

ក្រុមហ៊ុន​មួយ​រួមគ្នា​ជាមួយ​បុគ្គលិក​បង្កើត​មូលនិធិ​ជួយ​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​

ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ ក្រុមហ៊ុន NSZ World បាន​បង្កើត​មូលនិធិ​រៃ​អង្គាស​ថវិកា ជា​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមការងារ​និង​សប្បុរសជន​ជាច្រើនរូប​ដែលមាន​បំណង​ចង់​ចែករំលែក ចូលរួម​ជា​ថវិកា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។


អ្នកនាង ធី សុវណ្ណ​ថា ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុមហ៊ុន បាន​លើកសរសើរ​ថា នេះ​ជា សកម្មភាព​គំរូរ​ដែលមាន​ប្រយោជន៍​ដល់​ជនរងគ្រោះ ដូច្នេះ​ក្រៅពី​ចូលរួម​បំផុសគំនិត អ្នកនាង​ក៏​ចូលរួម​ដោយផ្ទាល់​ជាមួយនឹង​សកម្មភាព​របស់​ក្រុមហ៊ុន​ផងដែរ​។​

ក្រុមហ៊ុន NSZ Worldបង្កើត​មូលនិធិ​ជួយ​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​

លោក លី ស៊ីន​ន្ទ អគ្គនាយក​ក្រុមហ៊ុន NSZ World Co,.LTD បាន​ថ្លែង​បញ្ជាក់ថា ទន្ទឹមនឹង​ការរីកចម្រើន​របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ក៏ត្រូវ​តែ​គិតគូ​ក្នុង​ការចូលរួម​កិច្ចការ​មនុស្សធម៌​ជាមួយនឹង​ពលរដ្ឋ​រងគ្រោះ ដូចជា​ករណី​កូ​វីដ និង​គ្រោះទឹកជំនន់​នៅក្នុង​ពេលនេះ​ផងដែរ​។


ជាក់ស្ដែង​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុ​ជាមាន​ផលប៉ះពាល់​ពី​ជម្ងឺ​កូ​វីដ ក្រុមហ៊ុន NSZ World បាន​ប្រមូល​នូវ​ថវិការ​ដើម្បី​ចែក នូវ ជែ​ល​លាងដៃ ម៉ាស់​ការពារ និង​ឧបករណ៍​វាស់​ស្ទង់​ជាច្រើន​ជូន​ដល់​អ្នក​ខ្វះខាត​ដើម្បី​ចូលរួមចំណែក​បញ្ជៀ​ស​ជម្ងឺ​កូ​វីដ​-១៩​៕/R

ក្រុមហ៊ុន NSZ Worldបង្កើត​មូលនិធិ​ជួយ​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​
ក្រុមហ៊ុន NSZ Worldបង្កើត​មូលនិធិ​ជួយ​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...

គោយន្ត​ដឹក​ដី បុក​ជាមួយ​ម...

​ដោយៈ គូលែន / សៀមរាបៈ ក្ម...