Home ព័ត៌មានអន្តរជាតិ វៀតណាម​ជម្លៀស...

វៀតណាម​ជម្លៀស​មនុស្ស​១​លាន​នាក់​ចេញពី​តំបន់​ទំនាប​ខណៈដែល​ខ្យល់ព្យុះ​ខ្លាំង​ជិត​ចូលមក​ដល់​

​សុខា​/​ហាណូយ​៖ បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​និយាយថា វៀតណាម​នៅ​ថ្ងៃ​អង្គារ​ទី​២៧​ខែ​តុលា​នេះ​បាន​ប្រញាប់ប្រញាល់​ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​នេះ​​ខណៈ​ដែល​ពេល​ដែល​ខ្យល់ព្យុះ​ខ្លាំង​បាន​បក់បោក​សំដៅ​មក ស្របពេល​ដែល​តំបន់​មួយចំនួន​កំពុង​ប្រឈម​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​ដ៏​ខ្លាំង​កាលពី​ពេល​ថ្មីៗ​នេះ​នៅឡើយ​។​

​ខ្យល់ព្យុះ​Molave ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បោកបក់​លើ​តំបន់​ឆ្នេរសមុទ្រ​កណ្តាល​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ពុធ ដោយ​ល្បឿន​ខ្យល់​១៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ នេះ​បើ​យោងតាម​​សារព័ត៌មាន​VNA​។​

​ខ្យល់ព្យុះ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣​នាក់​បាន​ស្លាប់​និង ១៣ នាក់​បាន​បាត់​ខ្លួន​និង​បង្ខំ​ឱ្យ​អ្នកស្រុក​ជាង ១២០.០០០ នាក់​ចាកចេញ​ពី​លំនៅដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​មុន​ពេល​វា​បក់​​បោក​ឆ្ពោះទៅ​ប្រទេស​វៀតណាម​៕

​រូប​អ្នកនេសាទ លើក​ទូក​ចេញពី​ទឹក​នៅ​ចំណត​មួយ​និង​អ្នកលក់ដូរ​ប្រមូលឆ័​ត្រទុក ហើយ​អ្នកស្រុក​សង្កត់​ដំបូល​ផ្ទះ​នៅ​ទីក្រុង​Danang​ប្រទេស​វៀតណាម​នៅ​មុនពេល​ខ្យល់ព្យុះ​Molave បក់បោក​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...