Home ព័ត៌មានជាតិ អប់រំ ​រដ្ឋាភិបាល​ជ...

​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​២០​លាន​ដុល្លារ​ដល់​កម្ពុជាសម្រាប់​គម្រោង​កែលម្អ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប​

ដោយៈ​សុផល​/​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានឥត​សំណង​«​គម្រោង​កែលម្អ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​»​ដែលមាន​ទឹកប្រាក់​សរុប​២,១៥៣ លាន​យ៉េន​ដែល​ស្មើនឹង​ប្រមាណ​ជា​២០.៥៥​លាន​ដុល្លារ​អាម៉េរិក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ JICA ដែល​បណ្តាញ​ព័ត៌មាន​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី ២៧ខែតុលាឆ្នាំ២០២០នេះ​បញ្ជាក់ថា​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ពី​ខែកញ្ញាឆ្នាំ២០២១​ដល់​ខែមិថុនា​ឆ្នាំ​២០២៣​ក្នុង​គោលបំណង​ស្តារឡើងវិញ​នូវ​អគារ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មន្ទីរពេទ្យ​ស្រុក​ចំនួន​៤​និង​កែលម្អ​បរិក្ខា​ពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​ទាំងនោះ​។

​គម្រោង​ជំនួយ​នេះ​អាច​ចូលរួម​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព​និង​ពង្រីក​ការ​គ្រប ដណ្តប់​លើ​សេវា​ថែទាំ​សុខភាព​នៅក្នុង​តំបន់​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​សុខា​ភិ​បាល​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...