Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​ជនសង...

ឃុំខ្លួន​ជនសង្ស័យ ពីរ​នាក់ ដែល​ឆក់​កាបូប បណ្តាលឱ្យ​ស្ត្រី​ម្នាក់ រងរបួស​


ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ពីរ​នាក់ ដែល​បាន​ឆក់​កាបូប បណ្តាលឱ្យ​ស្ត្រី​ម្នាក់ រងរបួស បាន​ត្រួវ​លោកស្រី សម័យ លីន​ដា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទ​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស ដែល​ការប្រព្រឹត្ត​បទល្មើស​នេះ កើតឡើង​កាលពី​ព្រឹក ថ្ងៃទី​២៤ តុលា នៅតាម​បណ្តោយ​ផ្លូវ​បេតុង ជាប់​ផ្លូវ​រថភ្លើង ខាងលិច ប៉ុស្តិ៍​កា​កាប​ទី​២ ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ​ឈ្មោះ ប៊ុន ឈឿន​ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ អាស​ង់ ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​សមត្ថកិច្ច​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​២៥ តុលា កន្លងទៅនេះ​។​

ជនសង្ស័យ ពីរ​នាក់ ដែល​ឆក់​កាបូប បណ្តាលឱ្យ​ស្ត្រី​ម្នាក់ រងរបួស​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ នៅ​ថ្ងៃកើតហេតុ ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កំពត 1C-8834 មាន​ដឹក​បន្លែ​មកពីផ្សារ ធ្វើដំណើរ​ក្នុងទិស​ដៅ​ពី​ខាងកើត ទៅខាង​លិច តាម​បណ្តោយ​ផ្លូវ​ខាងលើ​។ រហូតមកដល់​ចំណុច​កើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ុ​យ​គី និ​ច មិន​ចាំ​ស្លាក​លេខ មកពី​ក្រោយ បាន​ឆក់យក​កាបូប បានសម្រេច ដែល​នៅ​ក្នុងនោះ មាន​ទូរស័ព្ទ លុយ និង​សម្ភារ​ផ្សេងៗ​ទៀត រួច​ជនរងគ្រោះ ក៏បាន​ដួល​បោក​ក្បាល សន្លប់​ស្តូកស្តឹង ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ភា​មៗ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជន​សង្ស័យ​ទាំង ពីរ​នាក់ ព្យាយាម​គេចខ្លួន បាន ១ ថ្ងៃ ត្រូវ​កម្លាំង​ប៉ុស្តិ៍ សហការគ្នា តាម​ក្របួច ជាប់​តែម្តង​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...