ដោយៈ ទេព មង្គល / កំពង់ឆ្នាំងៈ បើតាមប្រភពព័ត៌មានពី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅថ្ងៃនេះថាៈ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការជួសជុល ស្ដារហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្ម ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង កិច្ចប្រជុំរៀបចំ នៅសាលប្រជុំ “ក” សាលាខេត្តកំពង់ឆ្នាំង ។
អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងលេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយ ខេត្តកំពង់ឆ្នាំង ក៏បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ ៕/R

