
ដោយៈ ជា សីហៈ/ភ្នំពេញៈច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤កន្លែងដែលរួមមាន បាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត, ស្ទឹងបត់-បានណងអៀន, និងព្រៃវល្លិ៍-ប៊ិញហៀប ត្រូវបានលើកយកមកពិភាក្សាដោយ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មនៅព្រឹកមិញនេះ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំប្រជុំ ដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និង មានការចូលរួមដោយ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ការអភិ វឌ្ឈន៍ច្រកទា្វរអន្តរជាតិទាំង៤ គឺជាប្រធានបទមួយនៃកិច្ចប្រជុំនៃក្រុមប្រឹក្សា នេះ ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិទាំងនេះដោយគេដឹងថា នៅពេលនេះ បាវិត-ម៉ុកបៃ និង ព្រៃវល្លិ៍-ប៊ិញហៀបជាព្រំដែនអន្តរជាតិកម្ពុជានិងវៀតណាម ដោយឡែក ប៉ោយប៉ែត-អារញ្ញប្រាថេត និង ស្ទឹងបត់-បានណងអៀន ជាច្រកព្រំដែនរវាងកម្ពុជានិងថៃ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប ជាច្រកកថ្មី ហើយត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ៕/R
