Home ព័ត៌មានជាតិ នយោបាយ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ​ប្រកាសគណៈ​កម្មា​ធិការ​ពីរ​


ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានប្រកាស​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្លើយតប​ទៅ​និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ដើម្បី​ពង្រីក​វិសាលភាព​នូវ​ការទទួលខុសត្រូវ ការឆ្លើយតប​ទៅ​និង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ពហុ​វិស័យ​នៅក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​។ ការប្រកាស​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

លោក កៅ ខុន​ដា​រ៉ា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ នៃ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​គណៈកម្មាធិកា​រទាំង​ពីរ​នេះ គឺជា​ការចាប់ផ្តើម​ថ្មី​មួយ​នៃ​ការពង្រីក​វិសាល​ភាព​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដែល​ពីមុន​មានតែ​មន្ត្រី​អនុវត្ត​ច្បាប់ កងកម្លាំង​នគរបាលជាតិ ជា​អ្នកទទួលបន្ទុក​សំខាន់​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន ពេលនេះ​បន្ថែម​ឱ្យ​គ្រប់​អគ្គនាយកដ្ឋាន អង្គភាព​ចំណុះ​ក្រសួង និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​កម្រិត​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចូលរួម​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ជា​ពហុ​វិស័យ និង​ពហុ​ជំនាញ ស្របតាម​ផែនការ​ជាតិ ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​រាជ​រដ្ឋាភិបាល​។​


​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា គោលបំណង​សំខាន់ នៃ​ការប្រកាស​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហា​ផ្ទៃ គឺមាន​គោលបំណង​សំខាន់​ពីរ ទី​១. ឆ្លើយតប​ទៅ​និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ដែលជា​សមាជិក​របស់​រាជរដ្ឋាភិបាល​ទាំងអស់ ត្រូវមាន​អង្គភាព​ប្រយុទ្ធ​ប្រ​ឆាំ​អ​គ្រឿងញៀន​នៅតាម​ក្រសួង​ស្ថាប័ន​។ ទី​២. ឆ្លើយតប​ទៅ​និង​ស្ថានភាព​គ្រឿងញៀន ក៏ដូចជា​ស្ថានភាព​ជាក់ស្តែង គឺ​ចង់​ពង្រីក​វិសាលភាព​នូវ​ការ​ទទួលខុសត្រូវ ការឆ្លើយតប​ទៅ​និង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ពហុ​វិស័យ​នៅក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​បញ្ជាក់ថា កន្លងមកនេះ ក្រសួងមហាផ្ទៃ​ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានទទួល​បន្ទុក​យ៉ាង​ធ្ងន់​ក្នុង​ការងារ​អនុវត្ត​ច្បាប់​បង្ក្រាប​គ្រឿងញៀន ប៉ុន្តែ​ក្រសួងមហាផ្ទៃ​ដែលមាន​រចនាសម្ព័ន្ធ​ដ៏​ធំ រដ្ឋបាល​រាជធានី ខេត្ត ពុំទាន់​បាន​ពង្រីក​ឲ្យ​អស់​សក្តានុពល​នៅឡើយ​នូវ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាពិសេស​ផ្តោតលើ​ការងារ​ស៊ីវិល ការអប់រំ បង្ការ ការចូលរួម​ព្យាបាល​ជាដើម​។​ល​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​បញ្ជាក់ថា ការប្រកាស​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ​របស់​ក្រសួងមហាផ្ទៃ គឺមាន​ទិសដៅ​រួមគ្នា និង​ដាក់បញ្ចូល​សកម្មភាព​តែមួយ​ពាក់ព័ន្ធ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ការងារ​ស្តារនីតិសម្បទា ព្រោះ​បញ្ហា​គ្រឿងញៀន និង​ផល​ប៉ះពាល់​ជំងឺអេដស៍ គឺមាន​ភាពដូចគ្នា​លើកលែងតែ​ការអនុវត្ត​ម​វិធានការ​ច្បាប់​ចេញ​៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ​ជូនដំណឹង​ពី​...

ដោយ​:​ដេប៉ូ​/​ភ្នំពេញៈ​នៅ...

​កំណាត់​ផ្លូវ​៥ ខ្សែ ដែល​...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ស្ថានទូត​ជប៉ុន​ប្រកាស​លុប...

ដោយៈ ជា​សីហៈ / ភ្នំពេញ​៖ ...