កម្ពុជា​-​ចិន រួមគ្នា​បង្កើត​បណ្ណា ល័យ ឌីជីថល សម្រាប់​ផ្តល់ព័ត៌ មាន ចំណេះដឹង​ពី​បញ្ហា​គ្រឿង ញៀន​


​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា បានរៀបចំ​ជំនួប​ពិភាក្សា ស្តីពី​ការបង្កើត​បណ្ណាល័យ ឌីជីថល ប្រឆាំង​គ្រឿងញៀន សម្រាប់​ពង្រីក​ការងារ​ផ្សព្វផ្សាយ ពី​បញ្ហា​គ្រឿងញៀន ឱ្យបាន​កាន់តែ​ទូលំទូលាយ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រវាង​លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក លី ជី​ញ​ហ្វឹ​ង តំណាង​លោក ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។ នេះ​បើតាម​ប្រភពពី អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានឱ្យដឹង នៅថ្ងៃនេះ​។​

កម្ពុជា​-​ចិន រួមគ្នា​បង្កើត​បណ្ណា ល័យ ឌីជីថល សម្រាប់​ផ្តល់ព័ត៌ មាន ចំណេះដឹង​ពី​បញ្ហា​គ្រឿង ញៀន​

​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឱ្យដឹងថាៈ លោក​លី ជិ​ញ​ហ្វឹ​ង បាន​ថ្លែងប្រាប់​ពី​សារបាន​នៃ​កា​រប​ង្កេ​ី​ត​បណ្ណាល័យ​ឌីជីថល​ប្រឆាំង​គ្រឿងញៀន គឺ​កើតឡើង​ក្នុងជំនួប រវាង​ថ្នាក់ដឹកនាំ​ចិន ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាពេល​កន្លងមក ហើយ​ថ្នាក់ដឹកនាំ​យើង បាន​ឯកភាព ជួយផ្តល់​ការគាំទ្រ ដល់​ការបង្កើត​បណ្ណាល័យ ឌីជីថល ដ៏​មាន​សារៈសំខាន់​នេះ ដែល​ទឹកប្រាក់​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លា​អាមេរិក​។​

កម្ពុជា​-​ចិន រួមគ្នា​បង្កើត​បណ្ណា ល័យ ឌីជីថល សម្រាប់​ផ្តល់ព័ត៌ មាន ចំណេះដឹង​ពី​បញ្ហា​គ្រឿង ញៀន​

​លោកស្រី​បណ្ឌិត សឿ សុជាតា ក្នុងនាម​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និង​ក្នុងនាម​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវ​ជន និង​កីឡា អនុប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​អំណរ​គុណ ដល់​មិត្ត​ដែកថែប​ចិន ដែល​តែងតែ​ផ្តល់នូវ ការគាំទ្រ​ដល់​កម្ពុជា លើ​គ្រប់​វិស័យ ជា​រៀង​រហូតមក ហើយ​ការ​ផ្តល់នូវ​ការគាំទ្រ ដល់​ការបង្កើត​បណ្ណាល័យ ឌីជីថល ប្រឆាំង​​គ្រឿងញៀន ដល់​កម្ពុជា នាពេលនេះ ពិតជា​បានបង្ហាញ​នូវ ការគាំទ្រ និង​យក​ចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​កម្ពុជា ឱ្យបាន​យល់ដឹង កាន់តែ​ច្បាស់ និង​ចូលរួម​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​លោក​បាន​បញ្ជាក់ថាៈ ភាគី​ទាំងពីរ ឯកភាព​បន្តការងារ បច្ចេកទេស ដើម្បី​បង្កើត​បណ្ណា​ល័យ ឌីជីថល ប្រឆាំង​គ្រឿងញៀន ឱ្យ​ដំណើរការ​ទៅបាន ដោយ​ជោគជ័យ តាម​ការចង់​បាន​រប​ស់ ថ្នាក់ដឹកនាំ​ប្រទេស ទាំងពីរ កម្ពុជា​-​ចិន​៕/R

កម្ពុជា​-​ចិន រួមគ្នា​បង្កើត​បណ្ណា ល័យ ឌីជីថល សម្រាប់​ផ្តល់ព័ត៌ មាន ចំណេះដឹង​ពី​បញ្ហា​គ្រឿង ញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular