សិក្សា​រៀបចំ​ការស្ដារ​ឡើងវិញ ផ្លូវជាតិ​ត​ភ្ជាប់​ពី ខេត្តបាត់ដំបង មក​ខេត្តសៀមរាប​


​ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ង៉ាន់ ភិ​រុណ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត តំណាង​លោក​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម សិក្ខាសាលា​មួយ នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ដើម្បី​ផ្សព្វផ្សាយ​លទ្ធ​ផល ការសិក្សា​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (​វ​.​ហ​.​ប​.​ស​.​ព​) លើ​គម្រោង​សាងសង់​ផ្លូវជាតិ ត​ភ្ជាប់​បាត់ដំបង​-​សៀមរាប ប្រវែង ៧២,១៥៤ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប របស់​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់ ចិន ( CHINA ROAD AND BRIDGE CORPORATION ) ។ នេះ​បើតាម​ប្រភពព័ត៌មាន ពី​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៧ តុលា​នេះ​។​

​តំណាង​ក្រសួងបរិស្ថាន តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាល​ស្រុក​ពួក រដ្ឋបាល​ស្រុក​ក្រឡាញ់ មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត មន្ទីរ​ផែនការ​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត អង្គភាព​កំចាត់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​អ្នកពាក់ព័ន្ធ​ជាច្រើន បាន​អញ្ជើញ​ចូលរួម ក្នុង​សិក្ខាសាលា​នេះដែរ​។​

​បន្ទាប់ពី​ពិភាក្សាគ្នា យ៉ាង​យកចិត្តទុកដាក់​រួចមក អង្គប្រជុំ បាន​ឯកភាពគ្នា នូវ​ចំណុច​មួយចំនួន ដូចជាៈ ១-​រដ្ឋបាលខេត្ត មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ ឯកភាព និង​សូម​គាំទ្រ ចំពោះ​គម្រោង​សាងសង់ ផ្លូវជាតិ​ត​ភ្ជាប់ បាត់ដំបង​-​សៀមរាប ប្រវែង ៧២,១៥៤ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប របស់​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION​។ ២-​ក្រុមហ៊ុន PPIC ត្រូវ​រៀបចំ និង​ប​ញ្ជូ​ល​នូវ​ធាតុ​ចូល​ទាំងអស់ ដែល​នៅក្នុង​អង្គប្រជុំ បានលើកឡើង ដើម្បី​អាច​បន្ត​នីតិវិធី​ប្រជុំ នៅ​ក្រសួងបរិស្ថាន និង​កិច្ចប្រជុំ​អន្តរក្រសួង ដែល​រៀបចំ​ដោយ ក្រសួងបរិស្ថាន​។ ៣-​ស្នើ​សុំអោយ​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការ​ពិចារណា រាល់​មតិយោបល់ និង​សំណូមពរ​រាល់​ធាតុ​ចូល ដែល​បានលើកឡើង ក្នុង​អង្គប្រជុំ​ទាំងមូល​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...