Home ព័ត៌មានជាតិ នយោបាយ កម្ពុជា​បញ្ជូ...

កម្ពុជា​បញ្ជូន​កម្លាំង​ថែរក្សា​សន្តិភាព​​សរុប​៧.១២៣ នាក់​ហើយ​ទៅ​ក្រៅប្រទេស​


ដោយៈ ជា សីហៈ​/ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ថែរក្សា​សន្តិភាព​ចំនួន ៧.១២៣ នាក់ ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប ។​


​លោក​បាន​អះអាង​នៅក្នុង​អង្គ​សន្និសីទ​ដែល​រៀបចំ​ក្រោម​ប្រធានបទ “​អនាគត​ដែល​យើង​ចង់បាន​តួនាទី​នៃ​ពហុភាគី​និយម​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​កូ​វីដ​-១៩” ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧៥ នៃ​អង្គការ សហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ខែតុលា​កន្លងទៅនេះ​ថា ពួកគេ​កំពុងតែ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ប្រទេស​ចំនួន​៩ ដែល​ហែកហួរ​ដោយ​សង្គ្រាម ហើយ​ភាគច្រើន​គឺ​នៅក្នុង​ទ្វីបអាហ្វ្រិក​។​
​លោក​បាន​បញ្ជាក់ថា នៅក្នុង​នោះ ស្ត្រី​កម្ពុជា ៤១៩​នាក់​ក៏ បាននិងកំពុង​ចូលរួម​នៅក្នុង​បេសកកម្ម​នេះ​ផងដែរ ។


​លោក​បាន​បញ្ជាក់ថា “​ស្ត្រី​រក្សា​សន្តិភាព​របស់​យើង បាន​បម្រើការ​ជា​បុគ្គលិក​ពេទ្យ​និង​សន្តិសុខ ជា​វិស្វករ ស៊ីវិល និង​ជា​អ្នកជំនាញ​បោសសំអាត​មីន​” ។​
​លោក​បាន​បន្ថែមថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៧ ក្នុងចំណោម​១២០​ប្រទេស ដែល​​បញ្ជូន​ស្ត្រី​ច្រើន​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប​នេះ​។
​កម្ពុជា​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន បើ​និយាយ​ពី​ចំនួន​ចូលរួម​របស់​ស្ត្រី​។ នេះ​គឺជា​ទិដ្ឋភាព​មួយទៀត​នៃ​អនាគត​ដែល​យើង​ចង់បាន​សម្រាប់​មនុស្សជាតិ​: សន្តិភាព និង​សន្តិសុខ​។ មាន​សន្តិភាព គឺមាន​ក្តីសង្ឃឹម​យ៉ាង​ធំធេង​ក្នុងការ​សម្រេចបាន​គោលដៅ​ដ៏​ថ្លៃថ្លា ក្រោម​របៀបវារៈ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់ អ​.​ស​.​ប​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...