ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ លោក លី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅ បានអោយដឹង នៅល្ងាចថ្ងៃទី២៧ ខែតុលានេះថាៈ បុរសជនជាតិថៃ ពីរនាក់ បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ផ្ទុះមីនតោន នៅវេលារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅពេលបុរសជនជាតិថៃ ពីរនាក់នោះ បានជិះត្រាក់ទ័រ មកច្រូតស្មៅ នៅភូមិសាស្ត្របង្គោលសីមាលេខ៤៣ ត្រង់ចំណុច TA ៥៤៧.២៧៤ ” ដីខ្មែរស្រែថៃ ” នាភូមិ-ឃុំណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ត្រាក់ទ័រថៃ ១គ្រឿងនោះ ជិះគ្នា២នាក់ បានរងការខូចទាំងស្រុង៕/R

