ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានទៅផ្តល់អំណោយ ផ្ទាល់ដៃ ដល់តាមផ្ទះ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នៅភូមិខ្លះ នៃសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ការជិះទូក និងដើរលុយទឹកចុះចែកនោះ ធ្វើឡើងនៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដោយមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ ព្រមទាំងមានការចូលរួមបីលោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក។
អំណោយស្បៀងសង្គ្រោះបន្ទាន់ទាំងនេះ បានត្រូវចែកជូនផ្ទាល់ដៃ ដល់គ្រួសាររងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង មួយចំនួន ដែលមិនទាន់ស្រក នៅភូមិសែនសិន ភូមិរោងម៉ាស៊ីន ភូមិគោរដ្ឋាន ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕/R

