រដ្ឋមន្ត្រី​ធនធានទឹក ទៅ​មើល​ស្ថានភាព​ទឹក នៅ​ខេត្តព្រៃវែង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការ​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្តព្រៃវែង ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ការងារ​បង្កបង្កើនផល នៅពេល​ខាងមុខ​។​

​នៅ​ឱកាស​ខាងលើនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ លោក ម៉ី លី​ហួត អនុរដ្ឋលេខាធិការ ដែលជា​ប្រធាន​មុខព្រួញ ខេត្តព្រៃវែង និង​ក្រុមការងារ បច្ចេកទេស បាន​បញ្ជា​ឱ្យ​បើកទ្វារ​ទឹក ដើម្បី​ប​ញ្ជូ​ល​ទឹក ទៅ​បណ្តា​អាងទឹក ក្នុង​តំបន់​ទំនាប​នានា នៅក្នុង​ខេត្តព្រៃវែង ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់ នាពេលខាងមុខ ។

​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ បាន​ពិនិត្យ​ការងារ ជួសជុល​បន្ទាន់ នូវ​សំណង់​ទ្វារ​ទឹក ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ជោរ ស្ថិតក្នុង​ឃុំ​ក្រ​ញ៉ូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង ធ្វើយ៉ាងណា ឱ្យ​ដំណើរ​ការបិទ បើក​បាន ជា​បណ្តោះអាសន្ន ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ផ្ត​ត់​ផ្គង់ ដល់​ការស្រោចស្រព ស្រូវវស្សា ចំនួន ២.០០០ ហិកតា និង​ដំណាំ​រួមផ្សំ​បន្ថែមទៀត នាពេលខាងមុខ ។​

​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​បន្ថែម ដល់​នាយកដ្ឋាន​ជំនាញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រៃវែង ត្រូវ​បន្តធ្វើ​ការជួសជុល និង​កែលម្អ​បន្ថែម ពេល​ទឹកសម្រក ដើម្បី​និរន្តរភាព នៃ​ការប្រើប្រាស់ សំណង់​អាងទឹក​នេះ ៕​/V

រដ្ឋមន្ត្រី​ធនធានទឹក ទៅ​មើល​ស្ថានភាព​ទឹក នៅ​ខេត្តព្រៃវែង​ (រូបថតៈ ប​.ខុន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...