ត្រីឡើងជាច្រើន នៅស្ពានអាង​ក្រពើ,ប្រជាជនសប្បាយបង់សំណាញ់


ដោយៈ គូលែន / សៀមរាបៈ ប្រជាពលរដ្ឋជាច្រើនរូប ដោយដៃមានកាន់សំណាញ់ កាន់កូនមោង នាំគ្នាបង់ និងដាក់មោង បានយ៉ាងច្រើន ក្នុងម្នាក់ៗ ស្ថិតនៅ​ចំណុចស្ពាន​អាងក្រពើ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលត្រី ឡើងបញ្ច្រាសទឹក មក​ពីបឹងទន្លេសាប ។ ការនេសាទត្រី ជាលក្ខណៈគ្រួសារ នៅស្ពានអាងក្រពើ ក្រុងសៀម​រាប​នោះ បានឡើង ពីរ បីថ្ងៃជាប់ៗគ្នា មកហើយ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ តុលា កន្លងទៅនេះ។ ត្រីដែលត្រូវជាងគេបំផុត គឺនៅថ្ងៃទី២៥ កន្លងទៅនេះ ដោយម្នាក់ៗ នេសាទបាន រាប់សិបគីឡូ។

ត្រីឡើងជាច្រើននៅស្ពានអាងក្រពើខេត្តសៀមរាប ត្រូវបានប្រជាជនបង់សំណាញ់បានជាច្រើន៕គូលែន
ត្រីឡើងជាច្រើននៅស្ពានអាងក្រពើខេត្តសៀមរាប ត្រូវបានប្រជាជនបង់សំណាញ់បានជាច្រើន៕គូលែន

លោកពូ សាន ដែលរស់នៅសង្កាត់ស្វាយដង្គំ មកបង់ត្រីនៅទីនោះថាៈ នៅថ្ងៃទី២៥ គាត់​បានមកបង់ នៅម៉ោង ៥ព្រឹក បានត្រី២ធុង ប្រហែលជា ៥០ គីឡូក្រាម ជាប្រភេទ​ត្រីខ្នងវែង ហើយត្រីដែលបង់បាននោះ គាត់ចែកគ្នាហូបខ្លះ និងលក់ខ្លះ ដោយក្នុង ១គីឡូ តម្លៃ១ម៉ឺនរៀល។

លោកពូ បាននិយាយទៀតថាៈ ថ្ងៃទី២៦ និងទី២៧ ត្រីនៅតែត្រូវ តែមិនច្រើន ដូច​ថ្ងៃទី១ ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកពូ នេសាទបានរាប់រយគីឡូ។

ដោយឡែក ប្រជាពលរដ្ឋឯទៀតៗ ក៏ពួកគាត់នេសាទ បានរាប់សិបគីឡូ ក្នុងម្នាក់ៗ​ផង​ដែរ ។ ការនេសាទត្រី ប្រភេទត្រីខ្នងវែង និងត្រីផ្សេងៗទៀតនេះ គឺខណៈពេល ដែល​​អាកាសធាតុ ធ្លាក់ខ្យល់ត្រជាក់ ដែលជាហេតុធ្វើអោយ ត្រីធម្មជាតិ ឡើងបញ្ច្រាស​ទឹក ពីតំបន់ទន្លេសាប ទៅតំបន់ខាងលើនេះ៕

ត្រីឡើងជាច្រើននៅស្ពានអាងក្រពើខេត្តសៀមរាប ត្រូវបានប្រជាជនបង់សំណាញ់បានជាច្រើន៕គូលែន
ត្រីឡើងជាច្រើននៅស្ពានអាងក្រពើខេត្តសៀមរាប ត្រូវបានប្រជាជនបង់សំណាញ់បានជាច្រើន៕គូលែន
ត្រីឡើងជាច្រើននៅស្ពានអាងក្រពើខេត្តសៀមរាប ត្រូវបានប្រជាជនបង់សំណាញ់បានជាច្រើន៕គូលែន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...