មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ក្រុមការងារ សម្របសម្រួល កិច្ចប្រតិបត្តិការ​ពិសេស នគរបាលជាតិ​កម្ពុជា និង FBI (TASK FORCE) នៅ​អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពី​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។​

​អគ្គរដ្ឋទូត​អាមេរិក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ​ល្អ រវាង​នគរបាលជាតិ​កម្ពុជា ជាមួយនឹង​ការិយាល័យ FBI និង​ភ្នាក់ងារ​អនុវត្តន៍​ច្បាប់​នានា ប្រចាំ​ស្ថានទូត​អាមេរិក ។ ឯកអគ្គរដ្ឋទូត​អាមេរិក ក៏បាន​បង្ហាញ​ជំហរ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា បន្ថែមទៀត​ជាមួយ នគរបាលជាតិ​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

​ជា​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ស្វាគមន៍ វត្តមាន​របស់ ឯកអគ្គរដ្ឋទូត​អាមេរិក និង​ចាត់ទុក​វត្តមាន​នេះ ជាការ​លើកទឹកចិត្ត ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា និង​ក៏បាន​លើកឡើងថា បន្ទាប់ពី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ជាមួយ នាយក FBI កាលពី​ឆ្នាំមុន​រួចមក ក្រុមការងារ Task Force បានធ្វើការ​ពេញលេញ ប្រកបដោយ​ភាព​វិជ្ជមាន​។​

​ភាគី​ទាំងពីរ ក៏បាន​ចុះ​សំណេះសំណាល​ផ្ទាល់ ជាមួយនឹង​សមាជិក​ក្រុមការងារ ប្រតិបត្តិការ នៅ​បន្ទប់ធ្វើការ ដោយ​ក្នុងនោះ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត ដល់​សមាជិក​ក្រុម​ទាំងអស់​ថា ពួកគាត់ គឺជា​កម្លាំងចលករ យ៉ាងសំខាន់ ក្នុង​ការជួយ​ការពារ​សន្តិសុខ របស់​ប្រជាជន​ខ្មែរ និង​អាមេរិក​។ សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​ទាំង​ធនធាន និង​ស្មារតី ដល់​ក្រុមការងារ​នេះ​ផងដែរ ព្រមទាំង ត្រៀម​បង្កើត​ភ្នាក់ងារ ប្រឆាំង​គ្រឿងញៀន DEA ប្រចាំ​នៅ​ស្ថានទូត​មួយទៀត នៅ​ឆ្នាំក្រោយ ដើម្បី អាច​សហការ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ទប់ស្កាត់​នូវ បទល្មើស​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ឆ្លងដែន​នានា​។​

លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា

​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានមតិ​លើកទឹកចិត្ត ដល់​សមាជិក ក្រុមការងារ​ទាំងអស់ ឲ្យ​បន្ត​កិច្ច​ខំប្រឹងប្រែង សហការ​ល្អ ជាមួយ​ស្ថាប័ន​អនុវត្តន៍ ច្បាប់​សហរដ្ឋអាមេរិក និង​កោតសរសើរ ដល់​កិច្ចសហប្រតិបត្តិការ​ល្អ នាពេល​កន្លងមក និង​សូម​ចាត់ទុក ការបង្កើត​ក្រុមការងារ ជាមួយ អាមេរិក​នេះ ជា គំរូ​ល្អ​មួយ សម្រាប់​ស្ថាប័ន​អនុវត្តន៍​ច្បាប់ ប្រទេស​ដទៃ នៅ​កម្ពុជា ៕​/V

មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​
មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​
មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​
មេ​ប៉ូលិស​កម្ពុជា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...