សាលារៀនរដ្ឋគ្រប់កម្រិតនឹងត្រូវចូលរៀនឡើងវិញចាប់ពី ថ្ងៃទី២ ខែ វិច្ឆិកាទៅ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងអប់រំ យុវជន និង កីឡាបាន ចេញសេចក្តីណែនាំឲ្យបើកគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឡើងវិញ  ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ទៅ។ចំពោះការអនុញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សារបស់រដ្ឋ នៅគ្រប់កម្រិតឡើងវិញនេះ គឺស្ថិតក្នុងដំណាក់កាលទី៣ ។

          យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី ២៧ខែតុលាឆ្នាំ២០២០ដែលបានចុះហត្ថលេខាដោយលោកហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា ដោយសង្កេតឃើញថា ក្នុងអំឡុងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ នៅដំណាក់កាលទី២ កន្លងមក គឺគ្រឹះស្ថានសិក្សាបានអនុវត្តល្អប្រសើរនិងធានាបានការសិក្សារបស់សិស្សដោយសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួនតាមគោលការស្តង់ដា (SOP)។ជាមួយគ្នាការបើកគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឡើងវិញនេះ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល។ ដូច្នេះ វា ជាមូលហេតុមួយ ដែលក្រសួងអប់រំ អាចឈានទៅបើកគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងអស់ ក្នុងដំណាក់កាលទី៣។

យ៉ាងណាក្តីក្រសួងអប់រំក៏បានក្រើនរំលឹកផងដែរ ស្តីពីវិធានការការពារជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវនិរន្តភាពនៃការសិក្សារបស់សិស្សានុសិស្សស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងសេចក្តីជូនដំណឹងនេះបានធ្វើការណែនាំដែរថាគ្រប់គ្រឹះស្ថានមតេ្តយ្យសិក្សានិងទីកន្លែងផ្តល់សេវាអប់រំកុមារតូចត្រូវបើកដំណើរការបង្រៀននិងរៀនពេញលេញគ្រប់កម្រិតចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ដោយកំណត់មិនឲ្យលើស២៥នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ មិនត្រូវឲ្យលើសពី៣០នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី៩ និង ថ្នាក់ទី១២ ត្រូវអនុវត្តតាមការកំណត់ ក្នុងវិធានការនៃការបើកសាលាដំណាក់កាលទី២ គឺ១ថ្នាក់ មិនឲ្យ១៥នាក់ ហើយសិស្សថ្នាក់ទី៧ ទី១០ និង ទី១១ មិនត្រូវឲ្យលើស៣០នាក់។

ព្រមជាមួយគ្នាក្នុងសេចក្តីណែនាំខាងលើនេះបញ្ជាក់ដែរថាចំពោះការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ៣ថ្ងៃក្នុងមួយសប្ដហា៍ ដែលក្នុងមួយបន្ទប់មានសិក្សាមិនលើសទី៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...