Home ព័ត៌មានជាតិ សង្គម ក្នុងឱកាសបុណ្...

ក្នុងឱកាសបុណ្យអុំទូកនេះ ខេត្ត​សៀមរាប ទទួលភ្ញៀវទេសចរ ជាង ១៤ ម៉ឺននាក់

ដោយៈ បាយ័ន / សៀមរាបៈ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរ ជាង ១៤ ម៉ឺននាក់ ដែលទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និង រមណីយដ្ឋាននានា ។

បើយោងតាម របាយការណ៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្ត​សៀមរាប បានឲ្យដឹង កាលពីរសៀល ថ្ងៃទី១ ខែវិច្ឆិកា នេះថាៈ នៅក្នុងថ្ងៃសម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ នេះ ទោះបីនៅខេត្តសៀមរាប មិនបានប្រារព្ធ ធ្វើពិធីបុណ្យអុំទូក ក៏ពិតមែន តែខេត្ត​ប្រវត្តិ​សាស្ត្រមួយនេះ សម្បូរទៅ ដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយ​ដ្ឋានធម្មជាតិ ភ្នំគូលែន ក្យាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបាន ជាច្រើនកន្លែង នៅ​រមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានធ្វើការ ទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា​កម្សាន្ត។

លោកបានបញ្ជាក់ថាៈ ជាក់ស្តែង ក្នុងថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០ ២០ នេះ ខេត្តសៀមរាប ទទួល​ភ្ញៀវទេសចរ ដែលមកពី រាជធានី ខេត្ត ក្រុង ស្រុក មានចំនួនសរុប ១៤៧.០៧១ នាក់ ក្នុងនោះ ភ្ញៀវទេចរបរទេស ចំនួន ១.០៧១ នាក់ បានថយចុះ ៩៣,៣៦% បើប្រៀប​ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ១៦.១៣៨ នាក់ ។ ចំពោះភ្ញៀវជាតិ មានប្រមាណ ចំនួន ១៤៦.០០០ នាក់ ក្នុងនោះ ចូលទស្សនាអង្គរ ៧៤.០០០ នាក់ ព្រមទាំងនៅតាម តំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តសៀមរាប មាន​ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៏ទេសចរណ៍ បាគង ភូមិខ្ញុំ សហគមន៍ត្រាវកុដិ , សហគមន៍ បឹងឈូក បន្ទាយស្រី និង រមណីយ​ដ្ឋាន​ភូមិវប្បធម៌កម្ពុជា ជាដើម។

ការរៀបចំឲ្យមានរមណីយដ្ឋាន កម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ ប្រកប​ដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យមាន​គុណភាព ទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវ ដែលដាក់ចេញ ដោយក្រសួងទេសចរណ៍ និងគាំទ្រ ដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្ត ពី​សំណាក់អាជ្ញាធរជាតិអប្សរា ផងដែរ ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...