ដោយៈប.ខុន/ភ្នំពេញៈព្យុះទី១៩ឈ្មោះហ្គោនី (GONI )កាលពីម៉ោង២០:៤០យប់ថ្ងៃទី ១វិច្ឆិកាវាបានរំកិលចូលដល់ក្នុងសមុទ្រចិនខាងត្បូងហើយដោយនៅជាព្យុះទីហ្វុងTY កម្រិត១បន្ទាប់ពីដើរកាត់លើកណ្តាល ប្រទេសហ្វីលីពីនជាព្យុះទីហ្វុងកម្រិត៤ ក្រោយពីបានឡើងដល់កម្រិតទី៥នៅមុន ពេលដើរកាត់លើប្រទេសនេះ។
ព្យុះនេះនឹងថយឥទ្ធិពលជាលំដាប់អាចទៅដល់ឆ្នេរភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៤ខែវិច្ឆិកាខាងមុខក្នុងកម្រិតជាកូនព្យុះ។ នេះបើតាមការបញ្ជាក់របស់លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួង ធនធានទឹកនិង ឧតុនិយមបានឱ្យរស្មីកម្ពុជាដឹងនៅយប់ថ្ងៃទី១ខែវិច្ឆិកា៕សរន
