ដោយៈបូកគោ/កំពតៈ រយៈពេល៣ថ្ងៃនៃឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែកន្លងទៅនេះខេត្តកំពតទទួលភ្ញៀវទេសចរចូលមកកម្សាន្តបានប្រមាណជិត៧ម៉ឺននាក់។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែកន្លងទៅនេះ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តក្នុងខេត្តកំពតមានចំនួន៦៩.១០១នាក់។ ក្នុងនោះភ្ញៀវជាតិ៦៨.៥១៣នាក់ និងទេសចរបរទេសចំនួន៥៨៨នាក់។ លោកប្រធានមន្ទីរបានបន្តថា អំឡុងពេលនេះដែរស្ថានភាពទូទៅក្នុងខេត្តកំពតទាំងមូលមានលក្ខណៈល្អប្រសើរ មិនមានពាក្យរិះគន់លើសេវាកម្ម និងតម្លៃម្ហូបអាហារឡើយ។ ក្រៅពីការតាមដានអំពីតម្លៃម្ហូបអាហារ និងបញ្ហាមិនប្រក្រតីនានា ក្រុមការងាររបស់មន្ទីរទេសចរណ៍ក៏បានបង្កើនការផ្សព្វផ្សាយអំពីបញ្ហាជំងឺកូវីដ១៩ទៀតផង៕/R



