ប្រែសម្រួលៈវាសនា/កេបិច៖ បុរសម្នាក់ស្លៀកពាក់បែបមនុស្សយុគកណ្តាលនិងប្រដាប់ដោយដាវជប៉ុនមួយ ត្រូវបានចាប់ខ្លួនចំពោះការសង្ស័យថាបានសម្លាប់មនុស្ស២នាក់និងបង្កអោយរបួស៥នាក់ទៀតនៅកាណាដាកាលពីថ្ងៃសៅរ៍។
ការវាយប្រហារនៅជិតសណ្ឋាគារមួយក្នុងក្រុងកេបិចបានប្រព្រឹត្តទៅអស់ពេលជិត២ម៉ោងកន្លះនៅពេលប៉ូលិសតាមចាប់បុរសកាន់ដាវរត់ម្នាក់។
ការិយាល័យរដ្ឋអាជ្ញាក្រុងកេបិច បាននិយាយថា បុរសឈ្មោះកាល ហ្គីរ៉ូអាត អាយុ២៤ឆ្នាំ ប្រឈមការចោទប្រកាន់២ករណីពីបទមនុស្សឃាតនិងការប៉ងសម្លាប់មនុស្ស។ជនសង្ស័យបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមកាលពីថ្ងៃអាទិត្យទី១វិច្ឆិកា និងត្រូវឡើងសវនាការម្តងទៀតនៅថ្ងៃព្រហស្បតិ៍។
ប៉ូលិសបាននិយាយថា ព័ត៌មានដំបូងបង្ហាញថា ហេតុផលជំរុញអោយជននេះធ្វើការវាយប្រហារដោយសាររឿងបុគ្គលមិនមែនភេវរកម្មទេ៕

ប៉ូលិសយាមទីតាំងដែលមានការចាក់សម្លាប់មនុស្សនៅកេបិច