Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ​ប្រ​មាណ​ជិត​២​ម៉ឺន​គ្រួសារ​នៅ​ខេត្តពោធិសាត់​នៅ​ចុង​សប្តាហ៍​នេះ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចែក​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៧,៧៥៧​គ្រួសារ​ដែល​ទទួល រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​២០២០ ។​

រុបថតសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះចែកជំនួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែ តុលា​២០២០ ៕(រូបថតតារារិទ្ធ)

បើ​យោងតាម​ការអញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​និង​ត្រៀម​រៀបចំ​ពិធី​សំណេះសំណាល​និង​ចែក​ពូជស្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់​របស់លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​៖​ពិធី​សំណេះសំណាល​និងចែក​ពូជស្រូវ​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខ​នៅ​ពី​កន្លែង​ជ្សេ​ង​គ្នា​មួយកន្លែង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់​ដោយមាន​ប្រជាកសិករ​ចំនួន ១២,០៤៦ គ្រួសារ​និង​នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង​ចំនួន ៥,៧១១ គ្រួសារ​ទៀត​។​

​គួរ​បញ្ជាក់ថា​បន្ទាប់ពី​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​គិត​ត្រឹម​ថ្ងៃទី ២១ ខែតុលា​ឆ្នាំ​២០២០​កន្លងទៅ​ក្នុង​ខេត្តពោធិ៍សាត់​បានទទួល​រងគ្រោះ​នូវ​ជំនន់​ទឹក ភ្លៀង​ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ​បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន២៩.១៧៣គ្រួសារ​,​ផ្ទះ​ចំនួន២៤.៧៧២​ខ្នង​,​មនុស្ស​ចំនួន ៥៤. ៦៤៤​នាក់​,​ស្រូវ​ចំនួន​៣៥.៩៤៣​ហិកតា,​ដំណាំ​កសិឧស្សាហកម្ម​ចំនួន​៣.៨១៦​ហិកតា​,​ដំ ណាំ​រួមផ្សំ​គ្រប់​ប្រភេទ​សរុប​ចំនួន​៦.២៨០​ហិកតា​,​ទឹក​លិច​ផ្លូវ​(​ផ្លូវ​កៅស៊ូ​,​គ្រួស​ក្រ ហម​និង​ផ្លូវ​ដីស​)​សរុប​ប្រវែង​៣៣៦.៥៨៨​ម៉ែត្រ​,​សាលា​ចំនួន​២៦​សាលា​,​វត្ត​អារាម​ចំនួន​៣៣​វត្ត​,​មណ្ឌល​សុខភាព​ចំនួន​៣​មណ្ឌល​,​ប្រឡាយ​មេ​និង​ប្រឡាយ​រង​ប្រវែង​៤០.១៣០​ម៉ែត្រ​,​ទំនប់​ប្រវែង ៣.៥០០​ម៉ែត្រ​,​អណ្តូង​លិច​ទឹក​ចំនួន​៤៨៩​អណ្តូង​,​បង្គន់​លិច​ទឹក​ចំនួន​៣០.២៨០​បង្គន់​,​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន​៤០​កន្លែង​ស្មើ នឹង​១.៩១១​គ្រួ សារ​,​ក្រុង​ស្រុក​ចំនួន​៤​ស្មើនឹង​១៧​ឃុំ​-​សង្កាត់​ប៉ះពាល់​សត្វ​គោក្របី​សរុប​ចំនួន​១៧.៧៤៦​ក្បាល​និង​លង់ទឹក​ស្លាប់​ចំនួន​០៦​នាក់​។​ខូចខាត​ស្រូវ​ទាំងស្រុង​ចំនួន ១០.៥៤៥​ហិកតា​,​ខូចខាត​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ​សរុប​ចំនួន​២.៥១៤​ហិកតា​,​ខូច​ផ្លូវ​និង​ដាច់​ផ្លូវ​(​ផ្លូវ​កៅ ស៊ូ​,​គ្រួស ក្រហម​និង​ផ្លូវ​ដីស​)​ចំនួន​៣៤១​ខ្សែ​សរុប​ប្រវែង​១៦៨.៦៥៧ ម៉ែត្រ​,​ខូច​ស្ពាន​ចំ នួន​២០​កន្លែង​,​បាក់​ទំនប់​០៩​កន្លែង​,​ខូច​លូ​ចំនួន​២៤​កន្លែង​,បាក់​ភ្លឺ​ប្រឡាយ​មេ​ចំនួន​០៣​កន្លែង និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ខូចខាត​ទាំងស្រុង​ចំនួន​៤៦​ខ្នង ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...