Home ព័ត៌មានអន្តរជាតិ ស្តេច​ថៃ​មានប...

ស្តេច​ថៃ​មានបន្ទូលថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​អ្នកប្រឆាំង​តវ៉ា តែ​មេដឹកនាំ​បាតុកម្ម​ម្នាក់​ថា​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ស្តេច​ថៃ មហា វេច​រ៉ា​ឡុងកន កាលពី​ថ្ងៃអាទិត្យ​ទី​០១​វិច្ឆិកា​បាន​មានបន្ទូលថា «​យើង​ស្រឡាញ់​ពួក​គេ​ដូច​គ្នា​ទាំងអស់​» និង​ព្រះអង្គ​បាន​ហៅ​ថៃឡង​ដ៍​ថា​ជា​«​ទឹកដី​​នៃ​ការស្រុះស្រួល​មតិ​»​។​

​ព្រះអង្គ​ចង់​មានបន្ទូល​សំដៅ​អ្នក​ប្រឆាំង​តវ៉ា ដែល​កំពុង​ស្វះស្វែង​កំហិត​អំណាច​របស់​ទ្រង់​។​

​តែ​មេដឹកនាំ​ប្រឆាំង​តវ៉ា​ម្នាក់​បាន​និយាយថា វា​ស្តាប់​ទៅ​ហាក់ដូចជា​«​គ្រាន់តែ​ជា​សម្តី​»​។​

​ស្តេច​ថៃ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​Channel 4 News ក្នុងអំឡុងពេល​ទ្រង់​យាង​ដោយ​ថ្មើរជើង​ក្នុងចំណោម​អ្នក​រាជានិយម​ក្នុង​ឈុត​អាវ​ពណ៌​លឿង ដែល​ចេញមក​​បង្ហាញ​ការគាំទ្រ​ស្តេច​របស់​គេ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត ចាប់តាំងពី​មាន​ការតវ៉ា​ទាមទារ​បណ្តេញ​រដ្ឋាភិបាល​និង​កែ​ទំរង់​របបរាជានិយម​មក​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​ទ្រង់​មាន​បន្ទូល​យ៉ាង​ណា​ទៅកាន់​អ្នកប្រឆាំង​តវ៉ា ព្រះ​អង្គ​មាន​មាន​ព្រះបន្ទូល​ថា « យើង​ស្រឡាញ់​ពួកគេ​ទាំងអស់​ដូចៗ​គ្នា​» ហើយ​នៅពេល​ត្រូវ​បាន​សួរថា តើ​មាន​ឱកាស​ស្រុះ​​ស្រួល​ទេ ព្រះ​អង្គ​បាន​តប​ថា «​ថៃឡង់​ដ៍ ជា​ទឹកដី​នៃ​ការស្រុះស្រួល​គ្នា​»​។​

​តែ ជូ​តា​ធី​ប ស៊ី​រី​ខាន មេដឹកនាំ​ប្រឆាំង​តវ៉ា​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គ្រាន់តែ​ជា​ពាក្យសម្តី​។​ពាក្យ​ស្រុះស្រួល​គ្នា ផ្ទុយ​ពី​អ្វី​ដែល​បាន​កើតឡើង​ជាក់ស្តែង​…​ដូច​​ជា​ការរំខាន​យាយីរ និង​ការប្រើ​កម្លាំង រួម​ទាំង​ច្បាប់​»៕

ស្តេច​ថៃ មហា វេច​រ៉ា​ឡុងកន និង​មហាក្សត្រិយានី ស្វាគមន៍​អ្នកគាំទ្រ​នៅក្រៅ​វាំង​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​១​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ខ្លួនជនសង្ស័យ បីនាក់ ...

ដោយៈ អង្គរតូច / សៀមរាបៈ ជ...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ម៉ាឡេស៊ី​ផ្អាក​ការផលិត​នៅ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...