Home កីឡា រ៉ូ​ណាល់ដូ​ត្...

រ៉ូ​ណាល់ដូ​ត្រឡប់​ពីជាកូ​វីដ​វិញ ស៊ុត​បាន​២​គ្រាប់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អ៊ីតាលី ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ កត់សម្គាល់​ការ​ត្រឡប់​មក​វិញ​របស់​គាត់​ដោយ​ងើប​ពី​កៅអី​បម្រុង​ស៊ុត​ចូល​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-១ ក្នុង​ក្របខ័ណ្ឌ Serie A សម្រាប់ Juventus នៅ​ទឹកដី​របស់​ក្លិប Specia កាលពី​ថ្ងៃអាទិត្យ​ទី​១​វិច្ឆិកា​។​

​រ៉ូ​ណាល់​ដូ ដែល​ខកខាន​ការប្រកួត​ចំនួន ៤ លើក​សម្រាប់ Juventus ក្រោយ​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​ក្នុង​ខែតុលា បាន​ស៊ុត​ចូល​នៅ​បី​នាទី​ក្រោយ​ដើរចូល​ទីលាន ពោលគឺ​នៅ​នាទី​ទី​៥៩ ដើម្បី​ជួយ​ក្រុម​របស់​គាត់​នាំមុខ​បណ្តោះអាសន្ន ២-១​។​

​តារាបាល់ទាត់​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​ស៊ុត​គ្រាប់​ទី​ពីរ ដែល​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៧៦​ដើម្បី​ជួយ​ឡើង​ទៅ​លេខ​៣​ក្នុង​តារាង​ចំណាត់ថ្នាក់​។​

​បច្ចុប្បន្ន Juventus (១២​ពិន្ទុ​) ឈរ​នៅ​លេខ​៣ តាម​ពីក្រោយ Sassuolo (១៤​ពិន្ទុ​) និង AC Milan (១៦​ពិន្ទុ​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular