Home កីឡា លោក​ម៉ូ​រី​ញ៉...

លោក​ម៉ូ​រី​ញ៉ូ​ចម្អក​ឱ្យ Real Madrid ក្រោយ​ហ្គា​រ៉េត ប៊ែល​ស៊ុត​គ្រាប់​ជ័យជម្នះ​ឱ្យ Spurs យប់មិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ លោក ចូសេ ម៉ូ​រី​ញ៉ូ បាន​ចម្អក​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid ក្រោយ​កីឡាករ​ហ្គា​រ៉េត ប៊ែល ស៊ុត​គ្រាប់​ជ័យជម្នះ​ជួយ​ឱ្យ Tottenham ឈ្នះ Brighton កាលពី​រំលងអធ្រាត្រ​យប់មិញ​។​

ចូសេ ម៉ូ​រី​ញ៉ូ (ឆ្វេង)និងហ្គា​រ៉េត ប៊ែល

​ប៊ែល​ស៊ុត​គ្រាប់​ដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​ផ្ទេរ​មក Spurs នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ដើម្បី​ជួយ​ក្រុម​របស់​លោក​ម៉ូ​រី​ញ៉ូ​ឈ្នះ​២-១​។​

​បាល់​ប៉េ​ណាល់​ទី​ដំបូង​របស់​ហារី ខេន​បានធ្វើ Spurs នាំមុខ ប៉ុន្តែ Brighton បាន​តាម​ស្មើ​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ថា​រីក ឡាំ​ទី នៅ​នាទី​ទី ៥៦​។

​ប៉ុន្តែ​នៅ​សល់ ១៧​នាទី​បញ្ចប់​ការប្រកួត ប៊ែល​បាន​ស៊ុត​បញ្ចូលទី​ពី​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​កីឡាករ​សឺ​ជី​អូ រ៉េ​ហ្គី​ឡុន​។

​ក្រោយ​បញ្ចប់​ការប្រកួត លោក​ម៉ូ​រី​ញ៉ូ​បាន​និយាយ​ចម្អក​លេងសើច​ថា គាត់​បាន​ទៅ​ឆែក​មើល​វេបសាយ​របស់ Real Madrid ចង់ដឹងថា​តើ​កីឡាករ​ខ្ចី​ជើង​របស់​ពួកគេ​មាន​គេ​លើក​មក​សរសេរ​ដែរ​ឬ​អត់ ក្រោយ​ស៊ុត​បាល់​ជ័យជម្នះ​ឱ្យ Tottenham​។​

​លោក​ម៉ូ​រី​ញ៉ូ​និយាយថា “​ខ្ញុំ​បាន​និយាយ​ប្រហែល​មួយ​សប្តាហ៍​មក​ហើយ​ថា រូប​គេ​កំពុង​ល្អ​ប្រើ​សើរ​ជាង​មុន ហើយ​ខ្ញុំ​និយាយ​នេះ​មិនមែន​គ្រាន់តែ​ឃ្លាំ​មើល​គាត់​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ផ្អែក​តាម​ទិន្នន័យ ដែល​គាំទ្រ​ដល់​ដំណើរការ​ហ្វឹកហាត់​របស់​ពួកយើង​”​។

“​រឿង​ល្អ​គឺថា ហ្គា​រ៉េ​តដឹង​រឿង​នេះ យើង​ចែករំលែក​អារម្មណ៍​និង​គំនិត​ជាមួយគ្នា​។ គាត់​មិនទាន់បាន​លេង​នៅ Premier League ៩០ នាទី​ពេញ​នៅឡើយ​ទេ​”​។

“​ដូច្នេះ​យើង​នឹង​ប្រើ Europa League ដើម្បី​បំពេញ​ដំណើរការ​ហ្វឹកហាត់​របស់គាត់​។ យើង​កំពុង​ប្រើប្រាស់​ការប្រកួត​មួយចំនួន​នៅ Premier League នៅពេល​យើង​សម្រេចចិត្ត​ដាក់​គាត់​លេង ហើយ​ប្រាកដ​ណាស់​និន្នាការ​ទូទៅ​គឺ​ចង់ឱ្យ​គាត់​កាន់តែ​ប្រើ​សើរ​ឡើង​ហើយ​ប្រើ​សើរ​ឡើង​ទៀត​”​។​

“​រឿង​គឺ​ប៉ុន​ហ្នឹង គាត់​នឹង​ចាប់ផ្តើម​ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ សូម្បី​ក្នុង​ការប្រកួត Europa League ដែល​មិនសូវ​តឹងតែង​ខ្លាំង​ដូច​នៅ Premier League ក៏​ខ្ញុំ​នឹង​មិន​ដាក់​គាត់​ឱ្យ​លេង ៩០ នាទី​ដែរ​។ ខ្ញុំ​នឹង​យកចិត្តទុកដាក់​ចំពោះ​គាត់​រហូត​ដល់​គាត់​មាន​អារម្មណ៍​ត្រៀម​ខ្លួន​រួចរាល់​”​។​

​ចុងបញ្ចប់​លោក​ម៉ូ​រី​ញូ​បាន​ពោល​ពាក្យ​ឌឺដង​ថា “​នៅ​ពេល​ខ្ញុំ​មាន​ពេល​៥​នាទី ខ្ញុំ​នឹង​ចូលទៅ Safari ឆែក​មើល​វេបសាយ​របស់ Madrid ចង់​ដឹង​ថា​ពួកគេ​និយាយ​ស្អី​ខ្លះ​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...