ស្ត​មមី ដា​នី​ញែ​ល បញ្ចេញ​រូបគំនូរ​ព្រាង “​ជនពាល​” ដែល​គំរាម​នាង​កុំឱ្យ​ទម្លាយ​រឿង​រួមភេទ​ជាមួយ​ត្រាំ​

1124
ចែករម្លែក

​តារា​សិច នាង ស្ត​មមី ដា​នី​ញែ​ល បានបង្ហាញ​រូបគំនូរ​ព្រាង​របស់​វិចិត្រករ​ម្នាក់​កាលពី​ថ្ងៃ​អង្គារ ទី​១៧ មេសា អំពី​បុរស​ម្នាក់ ដែល​នាង​អះអាងថា បាន​គំរាម​នាង​នៅ​ចំណតរថយន្ត​មួយ​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​៧​ឆ្នាំមុន ដោយ​ព្រមាន​នាង​កុំឱ្យ​និយាយ​អំពី​ការ​រួមភេទ​ជាមួយ​ដូ​ណា​ល់ ត្រាំ​។​

​ដា​នី​ញែ​ល អាយុ ៣៩ ឆ្នាំ និង​មេធាវី​របស់​នាង លោក ម៉ៃ​ឃើ​ល អា​វេន​ណាត​ទី ក៏បានផ្តល់​ប្រាក់រង្វាន់ ១០០.០០០ ដុល្លារ​សម្រាប់​ព័ត៌មាន​អំពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី “The View” របស់​ទូរទស្សន៍ ABC នាង​ដា​នី​ញែ​ល​និយាយថា នាង​កំពុង​ព​ន្លឿ​ន​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង​លោក​ប្រធានាធិបតី ដោយសារ​នាង​ធុញទ្រាន់​នឹង “​ការ​សម្លុត​កំហែង​”​។​

​ដា​នី​ញែ​ល​និយាយថា “​ខ្ញុំ​ធុញទ្រាន់​នឹង​ការ​សម្លុត​កំហែង បំភិតបំភ័យ​ខ្ញុំ និង​ព្យាយាម​និយាយថា អ្នកនឹង​បំផ្លាញ​ជីវិត​ខ្ញុំ និង​យកលុយ​និង​ផ្ទះសម្បែង​របស់ខ្ញុំ​ទាំងអស់​”​។​

​នាង​និយាយថា “​ខ្ញុំ​ស៊ាំ​នឹង​ការគំរាមកំហែង​រួច​អស់ហើយ​”​។ នាង​និយាយ​នេះ​គឺ​សំដៅលើ​ការ​គំរាម​ផ្លូវច្បាប់​ពី​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ​គឺ លោក ម៉ៃ​ឃើ​ល ខូ​ហិន ដែល​បច្ចុប្បន្នកំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ផ្ទាល់ខ្លួន​របស់គាត់​តាមផ្លូវ​ច្បាប់​។​

​ដា​នី​ញែ​ល​និយាយថា “​ខ្ញុំ​ស៊ាំ​រួច​អស់ហើយ​”​។​

​លោក​ខូ​ហិន មេធាវី​ផ្ទាល់ខ្លួន​យូរអង្វែង​របស់លោក​ត្រាំ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ដោយ FBI ។ ចរិត​នៃ​ការស៊ើបអង្កេត​មិន​ត្រូវបាន​លាតត្រដាង​ឱ្យដឹង​នោះទេ​។​

​កាលពី​សប្តាហ៍​មុន ភ្នាក់ងារ​ជាច្រើនរូប​បាន​រឹបអូស​ឯកសារ​នានា​ក្នុងការ​ឆ្មក់​ឆែកឆេរ​ផ្ទះ បន្ទប់​សណ្ឋាគារ ការិយាល័យ និង ទូរ​ដែក​សុវត្ថិភាព​របស់លោក​ខូ​ហិន​។ ពួកគេ​ក៏បាន​រឹបអូស​យក​ទូរស័ព្ទ​២​គ្រឿង​ផងដែរ​។​

​ឯកសារ​ខ្លះ​ដែល​រឹបអូស​ដោយ FBI តាម​ដឹង​គឺ​ទាក់ទង​នឹង​ការបង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ ដែល​លោក​ខូ​ហិន​សារភាពថា​បាន​បង់​ឱ្យ​ដា​នី​ញែ​ល ដែល​អះអាងថា នាង​បាន​ដេក​មួយ​យប់​ជាមួយ​លោក​ត្រាំ​កាលពី​ខែកក្កដា​ឆ្នាំ ២០០៦ នៅ​សណ្ឋាគារ Lake Tahoe ។​

​លោក​ត្រាំ​បាន​បដិសេធថា​មិនបាន​ដឹង​រឿង​កិច្ចព្រមព្រៀង​បង់លុយ​បំបិទមាត់​ដល់​នាង​ដា​នី​ញែ​ល​នោះទេ ដែល​ត្រូវបាន​ធ្វើឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ឆ្នាំ ២០១៦​។​

​នៅពេល​សួរ​នៅក្នុង​កម្មវិធី “The View” អំពី​ការបដិសេធ​របស់លោក​ត្រាំ ដា​នី​ញែ​ល​និយាយថា “​សូមឱ្យ​ខ្ញុំ​និយាយថា ខ្ញុំ​ធ្វើការ​នៅក្នុង​អាជីវកម្ម​មនុស្សពេញវ័យ ហើយ​ខ្ញុំ​ជា​តារា​សម្តែង​ល្អ​ជាង​គាត់​”៕ ដោយ៖ កញ្ញាដាលីស

ស្ត​មមី ដា​នី​ញែ​ល និង មេធាវី​របស់​នាង លោក ម៉ៃ​ឃើ​ល អា​វេន​ណាត​ទី

ទីតាំងផ្សាយពាណិជ្ជកម្ម