Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ខ្មែរ​ម្នាក់ រកឃើញ​គ្រឿងញៀន​ជាង ៧ គីឡូក្រាម​

ដោយៈ ឆាយា​នាថ / ភ្នំពេញៈ កម្លាំង​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​ដំណើរការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​៥A បូរី លឹម ឈាង​ហាក់ ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានអោយដឹងថាៈ ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ។ វត្ថុតាង​ចាប់យក​បាន រួមមាន សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៧ គីឡូក្រាម ៦២២ ក្រាម ។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង សមត្ថកិច្ច បាន​កសាង​សំណុំរឿង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕​/V

ជនសង្ស័យ​ ឈ្មោះ ជា ចាន់​ដា​រ៉ា អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ
មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៧ គីឡូក្រាម ៦២២ ក្រាម
មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៧ គីឡូក្រាម ៦២២ ក្រាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...