Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​ជនសង្...

​បញ្ជូន​ជនសង្ស័យ​៤​នាក់​ក្នុង​បទល្មើស​ប្រើប្រាស់​កាំភ្លើង​និង​បង្ក​ហឹ​ង្សា​លើ​ជន​ជាតិចិន​គ្នាឯង​

ដោយៈ​វ​ណ្ណះ​/​ខេត្ត​ព្រះសីហនុៈជនសង្ស័យ​ជា​ជនជាតិ​ចិន​៤​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៅ​ព្រឹក​ថ្ងៃទី​០៣​វិច្ឆិកា​ឆ្នាំ​២០២០​នេះ ក្នុង​បទល្មើស​ប្រើប្រាស់​កាំភ្លើង​និង​បង្ក​ហឹ​ង្សា​លើ​ជនជាតិ​ចិន​គ្នាឯង ។​

​សូម​បញ្ចា​ក់ថា​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​ទៀបភ្លឺ​មាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ហ​ត​ឡាញរ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ថា នៅ​ចំណុច​បុរី​គុជ​អាស៊ី ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី​ជនជាតិ​ចិន​វាយ​គ្នា ព្រមទាំង​បាន​ផ្ទុះអាវុធ ០១​គ្រាប់​ផងដែរ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​។​

​លោកស្នងការ​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​អោយដឹង​បន្ថែមថា ករណីនេះ​កើតឡើង​ដោយសារ នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ទៅ​ទារប្រាក់​ពី​ជនសង្ស័យ ហើយក៏​មានការ​ទាស់​ពាក្យសម្តី​គ្នា​រហូត​ឈានដល់​ការប្រើប្រាស់​ហិង្សា​តែម្តង ហើយ​ក្នុងខណៈ​ពេលដែល​កំពុង​ប្រតាយប្រតប់​គ្នា ជនសង្ស័យ​ឈ្មោះ LI XIN មាន​អាវុធខ្លី​ជាប់​ខ្លួន​ក៏បាន​ដក​មក​គំរាម ហើយ​ជនរងគ្រោះ​បានមក​ប្រតាយប្រតប់​ទៀត ទើប​បណ្តាល​ឲ្យ​រាលកៃ​កាំភ្លើង ផ្ទុះ​ចំនួន ០១​គ្រាប់ ។​

​ក្នុងករណីនេះ មាន​ជនរងគ្រោះ​០២​នាក់ (​រងរបួស​ធ្ងន់​ម្នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​(​ចិន ថៃ​ខាង​) ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ។​

​ជនរងគ្រោះ​០២​នាក់​រងរបួស​មានឈ្មោះ​១-​ឈ្មោះ Li Hai Yang ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ​ចិន មុខរបរ ម៉ៅការ​សំណង់​នៅ​ម្ដុំ​គុជ​អាស៊ី ស្នាក់នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ របួស​៖ ស្រាល និង​២-​ឈ្មោះ SONG WEN LONG ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ​ចិន មុខរបរ អចល​ទ្រព្យ ស្នាក់នៅ​ប​ច្ចប្ប​ន្ន ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ របួស​៖ ធ្ងន់ ចំ​ត្រង់​ក្រោយខ្នង​ខាងស្ដាំ ០១ កាំបិត (​ប៉ះពាល់​ដល់​សួត​) ,​ចំ​ស្មារ​ខាងស្ដាំ​០១​កាំបិត​, ចំ​ត្រង់​ទ្រូង​ខាងស្ដាំ​០១​កាំបិត (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចិន ថៃ​ខាង​) ។

​ចំណែក​ជន​ជនសង្ស័យ​ឃាត់ខ្លួន​បាន​០៤​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ JIANG NAN ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ថៅកែ​ក្រុមហ៊ុន​វ័ន​ធុង​លិ​យូវ​កុង​ស៊ឺ ស្នាក់នៅ​បុរី​គុជ​អាស៊ី ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
២-​ឈ្មោះ RAN SHUBING ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​ក្លឹប​កំសាន្ត កា​សា​២ ស្នាក់នៅ ស្ថិតនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
៣-​ឈ្មោះ LI XIN ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ អង្គរក្ស​ថៅកែ​ក្លឹប​កំសាន្ត កា​សា​២ ស្នាក់នៅ ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ (​ជនដៃដល់ និង​ជា​អ្នក​ដែលមាន​អាវុធខ្លី​)
៤-​ឈ្មោះ WANG YAWEI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ ។​

​ក្នុងការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង អាវុធខ្លី ០១​ដើម ម៉ាក GLOCK 19 ពណ៌​ទឹកប្រាក់​-​ខ្មៅ (​គ្មាន​លេខ​សម្គាល់​)-​បង់​កាំភ្លើង ០១-​គ្រាប់ ៩mm ចំនួន ១៦​គ្រាប់​-​ស៊ី​ឡង់ (​ឧបករណ៍​សម្រាប់​ត​កាណុង​កាំភ្លើង​មិន​ឲ្យ​ឮ​សម្លេង​) ០១​ដើម​-​រថយន្ត ០៣​គ្រឿង​៖១-​ម៉ាក ព្រូស ពណ៌​ប្រផេះ ស្លា​កលេ​ខៈ ភ្នំពេញ 2BF-6807២-​ម៉ាក TUNDRA ពណ៌​ប្រផេះ ស្លា​កលេ​ខៈ ភ្នំពេញ 2AE-2004៣-​ម៉ាក ហាយ​លែ​ន​ឌឺ ពណ៌​ស ស្លា​កលេ​ខៈ ភ្នំពេញ 2AK-5931 ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...