Home ព័ត៌មានជាតិ នយោបាយ មាតុភូមិនិវត្...

មាតុភូមិនិវត្តន៍​កង​យោធា​មួក​ខៀវ​កម្ពុជា​ពី​សាធារណរដ្ឋ​ម៉ាលី​


ដោយៈ​យោធិន​/ភ្នំពេញៈ​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៤២​នាក់ ក្នុងនោះ​នារី​ម្នាក់ ក្នុង​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) លេខ​២៣១ ដែលជា​កងកម្លាំង​ចុងក្រោយ​បាន​និវត្ត​មកដល់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ របស់​អង្គការសហប្រជាជាតិ​នៅ​តំបន់​បេសកកម្ម MINUSMA នៅ​សាធារណរដ្ឋ​ម៉ាលី​។​
ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​យោធា​មួក​ខៀវ​នា​រសៀល​ថ្ងៃនេះ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព រួម​នឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​មជ្ឈមណ្ឌល​ជាតិ​ជាច្រើនរូប​ទៀត​។​
សូមបញ្ជាក់ថាៈ​ចាប់ពី​អំឡុង​ខែកក្កដា រហូតមកទល់​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ការធ្វើ​មាតុភូមិនិវត្តន៍​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​ពី​តំបន់​បេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​សរុប​ចំនួន​៤​លើក មាន​កម្លាំង​ចំនួន​រួម​៣០០​នាក់ ក្នុងនោះ​នារី​២១​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​កញ្ញា​ឧ​ត្ត​ម​សេនីយ៍​ទោ កុសល​ម៉ា​លីន​ដា​អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នាឱកាស​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​ពី​សាធារណរដ្ឋ​ម៉ាលី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​


កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​៤២​រូប ដែល​ក្នុងចំណោម​នេះ​នារី​មួយរូប​និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ឧដុង្គ​។ សរុប​ទាំង​កងកម្លាំង​កងរាជអាវុធហត្ថ​មួក​ខៀវ​និង​កង​កម្ទេច​គ្រឿងផ្ទុះ នា​ន​ចំនួន​៨១​នាក់ ក្នុងចំណោម​នោះ​មាន​នារី​ចំនួន​៣​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង​អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-19 នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ពាំនាំ​ការសួរសុខទុក្ខ​របស់​សម្តេច តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជូន​ដល់​កង​យោធា​មួក​ខៀវ​ប្រកបដោយ​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​និង​អាណិត​ស្រឡាញ់​។​


សូមបញ្ជាក់ថាៈ​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតដល់​ចុងឆ្នាំ​២០២០​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ចំនួន​៧១២៣​នាក់ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់ អសប នៅក្នុង​ប្រទេស​ចំនួន​៩ ដែល​ហែកហួរ​ដោយ​សង្គ្រាម ហើយ​ភាគច្រើន​គឺ​នៅក្នុង​ទ្វីបអាហ្វ្រិក​។

​ស្ត្រី​កម្ពុជា​៤១៩​នាក់ បាននិងកំពុង​ចូលរួម ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អសប​។ ស្ត្រី​ថែរក្សា​សន្តិភាព​របស់​យើង បាន​បម្រើ​ជា​បុគ្គលិក​ពេទ្យ​និង​សន្តិសុខ ជា​វិស្វករ​ស៊ីវិល និង​ជា​អ្នកជំនាញ​បោស សម្អាត​មីន​។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៧ ក្នុងចំណោម ១២០​ប្រទេស ដែល​បញ្ជូន​ស្ត្រី​ច្រើន ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​របស់ អសប នេះ​។ កម្ពុជា បច្ចុប្បន្ន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន បើ​និយាយ​ពី​ចំនួន​ចូលរួម​របស់​ស្ត្រី​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជួសជុល​ផ្លូវលំ ដែល​ខូចខាត...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...