រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់​ពីរ​ចំណុច​ទាក់ទង​នឹង​ការស្នើសុំ​និង​បែងចែក​ពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​


ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ព្រឹក​នេះ​បានបញ្ជាក់​នូវ​ខ្លឹមសារ​ពីរ​ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​ការស្នើសុំ​និង​បែងចែក​ពូជ​ដំណាំ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ។

លោក​បានបញ្ជាក់​តាម​បណ្តាញ​សង្គម​ថា គោលបំណង​នៃ​ការបញ្ជាក់​ពី​ចំណុច​នេះ​គឺ ទីមួយ ដើម្បី បញ្ចៀស​បានការ​ភ័ន្តច្រឡំ​ដោយ​ប្រកា​ណាមួយ​នៃ​ការ​លើកសំណើ​ស្នើសុំ និង​បែងចែក​ពូជស្រូវ និង​ពូជ​ដំណាំ​ដ៏ទៃទៀត សម្រាប់​ធ្វើការ​ស្តារឡើងវិញ ដែល​បាន​ទទួលរង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​មួយរយៈ​កន្លងទៅ នៅតាម​បណ្តា​រាជធានី​/​ខេត្ត ដែល​ឈានទៅដល់​ការអូសបន្លាយ​ពេលវេលា ហើយ​ទម្លាក់​បន្ទុក​មក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ និង ទី​ពីរ បង្កើនល្បឿន​នៃ​ការស្តារ​ឡើងវិញ​នូ​ដំណាំ​ស្រូវ និង​ប្រភេទ​ដំណាំ​ដទៃទៀត ឲ្យ​បាន​ទាន់ពេលវេលា ស្របតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ ក្នុងឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា នៅ​រាជធានី​ភ្នំពេញ ។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​សូម​ស្នើ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រាជធានី​/​ខេត្ត លើកសំណើ​ស្នើសុំ​គ្រាប់​ពូជស្រូវ និង​ពូជ​បន្លែ ត្រង់​ទៅ​សមត្ថកិច្ច​ទទួលខុសត្រូវ និង​មាន​សិទ្ធិ​សម្រេច ស្របតាម​អនុក្រឹត្យ លេខ ១៤៥ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១២ ស្តីពី​ការបង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ដើម្បី​ធ្វើការ​បែងចែក និង​ផ្តល់ជូន​ប្រជាជន​ដែល​រងគ្រោះ​” ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...