Home ព័ត៌មានជាតិ នយោបាយ មេធាវី ៦១​រូប...

មេធាវី ៦១​រូប​ទៀត បានធ្វើ​សច្ចាប្រណិធាន ស្បថ នៅ​សាលាឧទ្ធរណ៍ ដើម្បី​ក្លាយជា​មេធាវី​ពេញសិទ្ធិ​


​ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: បេក្ខជន​-​បេ​ក្ខ​នារី ដែលជា​សិស្ស​មេធាវី ជំនា​ន់ទី​១៧ ចំនួន ៦១​រូប បានធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពិធី​សច្ចាប្រណិធាន ស្បថ ដើម្បី​ក្លាយជា​មេធាវី​ពេញសិទ្ធិ​នេះ បានធ្វើ​ឡើង ក្រោម​ការដឹកនាំ​របស់​លោក​មេធាវី លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​។
​នៅក្នុង​កម្មវិធី​សច្ចាប្រណិធាន​នេះ លោក​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​ជាប់ឆ្នោត បាន​ផ្តាំផ្ញើ​ឲ្យ​មេធាវី ប្រព្រឹត្ត​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​។​
​លោក​ប្រធាន​គណៈមេធាវី ក៏បាន​ជូនពរ​ដល់​សិស្ស​មេធាវី​ទាំងអស់​ឲ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី ដោយ​ជោគជ័យ និង​ត្រូវ​ចូលរួម​បម្រើ​វិស័យ​យុត្តិធម៌ នៅ​កម្ពុជា​។​
​គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ស្ថិតិ​សរុប​សមាជិក​-​សមាជិកា​គណៈមេធាវី ត្រូវបាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាសថា មាន​ចំនួន​សរុប ២១៥១​រូប​។ ក្នុងនោះ រួមមាន​៖ មេធាវី​ពេញសិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ ចំនួន ១៥៧៩ រូប ( ប្រុស ១២៣០​រូប និង​ស្ត្រី ៣៤៩​រូប ) មេធាវី​កំពុង​ធ្វើ​កម្មសិក្សា ចំនួន ៤០៨​រូប ( ប្រុស ២៨២​រូប និង​ស្ត្រី ១២៦​រូប )​។ មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ ចំនួន ១១៣​រូប ( ប្រុស ៩៧​រូប និង​ស្ត្រី ១៦​រូប )​។ មេធាវី​សុំ​នៅក្រៅ​បញ្ជី ចំនួន ២៧​រូប ( ប្រុស ២១​រូប និង​ស្ត្រី ៦​រូប )​។ មេធាវី​ហាមឃាត់ ចំនួន ២​រូប ( ប្រុស​ទាំងពីរ )​។ មេធាវី​លុបឈ្មោះ មាន​ចំនួន ២០​រូប ( ប្រុស ១៧​រូប និង​ស្ត្រី ៣​រូប )៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular