Home ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​ច...

កិច្ចប្រជុំ​ចង្អៀត​រវាង​ប្រមុខ​ការទូត​កម្ពុជា​និង​ហុង​គ្រី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​

ដោយៈ​មុនី​រ័ត្ន​/ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​និង​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី​បាន​ប្រជុំ​ចង្អៀត​ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​។ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​។ កិច្ចប្រជុំ​ចង្អៀត​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ជំនួប​ថា​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នា​ខណៈពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ខាង​សេដ្ឋកិច្ច​-​សង្គម ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ហុង​គ្រី ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំងពីរ​។ ពិតណាស់ កម្ពុជា​ក៏មាន​ការប្តេជ្ញាចិត្ត​ដូចគ្នានេះដែរ​។ ការបើក​ការិយាល័យ​តំណាង​ស្ថានទូត​ហុង​គ្រី​នៅ​ភ្នំពេញ និង​ការចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចំនួន ៣ លើ​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម និង​សេវាកម្ម​អាកាស ដែល​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃនេះ គឺជា​សក្ខីភាព​ដែល​បានកើត​ចេញពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ខាងលើ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន​បាន​បញ្ជាក់ថា​កិច្ចពិភាក្សា​រវាង​បាន​ប្រកបដោយ​ផ្លែផ្កា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ភាគី​ទាំងពីរ​នាក់​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដែល​បន្ត​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ដ៏​រឹងមាំ​។
​ប្រមុខ​ការទូត​កម្ពុជា​បានបញ្ជាក់​ថា​ហុង​គ្រី​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ជំហរ​របស់​ហុង​គ្រី​លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ឧទាហរណ៍​មួយទៀត ដែល​សរ​បញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុងការ​គាំទ្រ​កម្ពុជា​ឱ្យ​ទទួលបាន​យុត្តិធម៌ ដើម្បី​ឆ្ពោះទៅរក​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។


​សូមជម្រាបថា​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ភី​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​បី រួមមានៈ​១.​កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​។ ២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​។​៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...