ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុក បានជនសង្ស័យពីរនាក់ រួមនឹងការដកហូតវត្ថុតាងថ្នាំញៀន ៥កញ្ចប់ នៅពេលក្រុមជនសង្ស័យ កំពុងធ្វើសកម្មភាព នៅវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថាៈ យុវជន ជាជនសង្ស័យ ចំនួនពីរនាក់នោះ មាន ១.ឈ្មោះ យូ រដ្ឋា អាយុ ២២ឆ្នាំ នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ និង២.ឈ្មោះ ផន ភ័ណ្ឌ អាយុ ២១ឆ្នាំ នៅភូមិព្រៃញម ឃុំពាម ស្រុកសាមគ្គីមានជ័យ ខត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំងពីរ បានត្រូវចាប់ខ្លួន ពីបទ ជួញដូរ និងសម្រួលអោយទីតាំងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងថ្នាំញៀន ចំនួន ៥ កញ្ចប់តូច , ទូរស័ព្ឌដៃ (អិនចុចពិល) ១គ្រឿង , ពូថៅ១ និង ឧបករណ៍បំរើដល់ការជក់ មួយចំនួន ។
យោងតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ វិច្ឆិកា នេះហើយ៕
