Home ព័ត៌មានជាតិ នយោបាយ សម្ដេច​តេ​ជោ​...

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​បេសកកម្ម​កា​ទូត​

ដោយៈតារារិទ្ធ៊ភ្នំពេញៈព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំកន្លះ​នៅក្នុង​ប្រទេស​កម្ពុជា​។ សវនាការ​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​សន្តិភាព​។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំកន្លះ​នៅក្នុង​ប្រទេស​កម្ពុជា​។ សវនាការ​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​សន្តិភាព​។​(រូបថត ផេកសម្តេចតេជោ​ហ៊ុនសែន)

​នៅក្នុង​ជំនួប​នោះ​លោក​ម៉ៃ​ឃែ​ល តាន់ បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​៤ ឆ្នាំកន្លះ ក្នុងការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​លោក​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​មិត្តភក្តិ មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​ជាពិសេស​បានទទួល​ការគាំទ្រ​ក៏ដូចជា​សហការ​យ៉ាង​ល្អ​អំពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលនាំឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​នោះ​គឺ​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក៏ដូចជា​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​មានការ​កើនឡើង​ខ្ពស់​មួយកម្រិត​ថែមទៀត​។​
​លោក​បន្តទៀតថា ក្នុងដំណាក់កាល​ការទូត​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា លោក​ក៏បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ការរស់នៅ ដែល​បាន​រួច​ផុតពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​លោក​ពិត​ជាមាន​មោទនភាព​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានអនុញ្ញាត​ឲ្យ​លោក​រៀបចំ​កម្មវិធី​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​សិង្ហ​បុរី​ដោយ​យល់ឃើញថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិ​ភាពមិន​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការរៀបចំ​នោះ​ប្រព្រឹត្តទៅបាន​ជោគជ័យ ដោយ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។
​លោក​ទូត​ក៏បាន​បន្ថែមទៀតថា​លោក​ពិត​ជាមាន​ជំនឿ​ជឿជាក់ថា​កម្ពុជា​និង​សិង្ហ​បុរី​នឹង​អាចមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​ល្អ​ហើយ​ទាំងអស់នេះ​អាចធ្វើ​ទៅបាន​ដោយមាន​ការគាំទ្រ ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ស្ថាប័ន និង​ស្ថាប័ន ជាពិសេស​រវាង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំកន្លះ​នៅក្នុង​ប្រទេស​កម្ពុជា​។ សវនាការ​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​សន្តិភាព​។​(រូបថត ផេកសម្តេចតេជោ​ហ៊ុនសែន)

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ម៉ៃ​ឃែ​ល តាន់​និង​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​។ សម្ដេច​តេ​ជោ ក៏បាន​យល់ស្រប​ផងដែរ​ចំពោះ​ការលើកឡើង​របស់​សិង្ហ​បុរី​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។
​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​លោក​ម៉ៃ​ឃែ​ល តាន់ ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ពង្រីកពង្រឹង លើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅក្នុង​បេសកកម្ម​កា​ទូត​របសលោក​កន្លងមក​នេះ​។
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​សមរភូមិ​៣ ដែល​សមរភូមិ ទី​១ គឺ​ធ្វើយ៉ាងណា​ប្រយុទ្ធ​ទប់ស្កាត់​កុំ​ឲ្យ​នាំចូល​ជំងឺ​នេះ​មកពី​ប្រទេស​ខាងក្រៅ ។​សមរភូមិ​ទី​២ គឺ​ធ្វើយ៉ាងណា​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ធ្វើយ៉ាងណា​ព្យាបាល​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ ឱ្យ​ជាសះស្បើយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...