Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​បីនាក់ ក្រោយ​បាន​កាច់ ក ម៉ូតូ ១ គ្រឿង​


ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ នគរបាល ឃាត់ខ្លួន​ជនសង្ស័យ ចំនួន បីនាក់ បន្ទាប់ពី​ក្រុម​ជនសង្ស័យ បាន​កាច់ ក ម៉ូតូ​ហុងដា Click ១​គ្រឿង ក្នុង​ផ្សារ​ថៃ​។​

​នគរបាល​ស្រុក​កំរៀង បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង របស់​ជនរងគ្រោះ ពី​ករណី​បាន​បាត់​ម៉ូតូ ១​គ្រឿង នៅ​ចំណុច​ផ្សារ​ថៃ ភូមិ​បាន​ឡែ​ម ឃុំ​ថេប​និ​មិត្រ ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ រួចមក កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ របស់​អធិការដ្ឋាន​នគរបាល ស្រុក​កំរៀង សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង រួមទាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​ស្វាយចេក ចុះ​ស្រាវជ្រាវ​រហូត ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន បីនាក់ ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថាៈ ជនសង្ស័យ​មានឈ្មោះ ខឿ​ម រ៉េ​ន អាយុ​៣៨​ឆ្នាំ​. ឈ្មោះ ធឿន ស្វិត អាយុ ២២​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ សែម ចាន់​ធា ហៅ ស្កូវ អាយុ​៣៤​ឆ្នាំ , មនុស្ស​ប្រុស​ទាំងបី​នាក់ រស់នៅក្នុង​ភូមិ​ដូង ភូមិ​អូរ​ដា ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង មានមុខ​របរ កម្មករ​។ ក្រោយ​ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច ដកហូត​បាន​ឧបករណ៍ កាច់​សោរ​ម៉ូតូ ចំនួន ២ និង​ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក​ហុងដា ឃ្លិ​ក ពណ៌​ស សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ បាត់ដំបង 2Y-0752 ។ ចំណែក​ជនរងគ្រោះ ឈ្មោះ សេង កញ្ញា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន ពិតជា​បាន​កាច់​សោ ក យក​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​ពួកគេ អត់លុយ​ទិញ​គ្រឿងញៀន​ជក់ និង​អត់លុយ​សង​គេ​ផង​។​

​ចំពោះមុខ​ជនសង្ស័យ ក៏ដូចជា​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...